ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃដកហូតតំណែង និងបណ្ដេញមន្រ្តីនគរបាលរាជធានីភ្នំពេញ ១២នាក់ចេញពីក្របខណ្ឌនគរបាលជាតិ

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើប្រកាសមួយ ស្តីពីការបណ្ដេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ទៅលើមន្រ្តីនគរបាលចំនួន ១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយក្នុងនោះមានចាប់ពីថ្នាក់ព្រិន្ទបាលទោ រហូតដល់វរសេនីយ៍ទោ។

ក្នុងប្រកាសលេខ ០២២ ប្រក ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នេះ គេសង្កេតឃើញមានមន្រ្តីនគរបាលជាតិ ១២រូបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសម្រេចដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ 

កន្លងមក ក្រោមអាណត្តិថ្មីនៃការដឹកនាំក្រសួងមហាផ្ទៃដោយលោកឧបនាយករដ្ឋមន្រ្តី ស សុខា គេក៏ធ្លាប់មានការអនុវត្តនូវរូបភាពបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិទៅលើមន្រ្តីមួយចំនួនដែលពាក់ព័ន្ធនឹងគ្រឿងញៀន ក៏ប៉ុន្តែការសម្រេចបណ្តេញមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលើកនេះ គេពុំដឹងថាមកពីមូលហេតុអ្វីនៅឡើយ ដោយក្នុងប្រកាសខាងលើបញ្ជាក់ត្រឹមតែជាការ "ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក