ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នេប៉ាល់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់អគ្គិសនីខ្នាតធំទៅកាន់ឥណ្ឌា

នេប៉ាល់៖ រដ្ឋាភិបាលនេប៉ាល់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករានេះ ដើម្បីនាំចេញវារីអគ្គីសនី ១០,០០០មេហ្គាវ៉ាត់ក្នុងរយៈពេលមួយទសវត្សបន្ទាប់ ដើម្បីផ្គត់ផ្គង់ទៅមហាយក្សឥណ្ឌាដែលជាប្រទេសជិតខាង និងតែងតែជួបប្រទះនូវវិបត្តិកង្វះថាមពលអគ្គិសនី។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងថា កន្លងមកប្រជាជននេប៉ាល់ប្រមាណជាង ៨០ភាគរយមិនមានអគ្គិសនីប្រើប្រាស់ឡើយកាលពីឆ្នាំ២០០០ ប៉ុន្តែការកសាងទំនប់វារីអគ្គិសនីក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានជួយឱ្យប្រជាជននេប៉ាល់ប្រមាណជា ៣០លាននាក់អាចទទួលបានអគ្គិសនីប្រើប្រាស់គ្រប់ៗគ្នា។ 

បច្ចុប្បន្ននេះ នេប៉ាល់មានសមត្ថភាពអាចផលិតបានជាង ២,៦០០មេហ្គាវ៉ាត់​ពី​គម្រោង​វារីអគ្គិសនីជាង ១៥០កន្លែង ខណៈក្នុងនោះគម្រោងសាងសង់ជាង ២០០ កន្លែងទៀតស្ថិតក្នុងផែនការបន្ទាប់ទៀត។ អ្នកនាំពាក្យក្រសួងការបរទេសនេប៉ាល់ លោក Amrit Bahadur Rai បានបញ្ជាក់ពីកិច្ចព្រមព្រៀង "ពាណិជ្ជកម្មថាមពលរយៈពេលវែង" ដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា S Jaishankar ទៅកាន់រដ្ឋធានី កាត់ម៉ានឌូ (Kathmandu)។

ព័ត៌មានលម្អិតបន្ថែមនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញជាសាធារណៈទេ ក៏ប៉ុន្តែបើតាមប្រធានសមាគមអ្នកផលិតថាមពលឯករាជ្យនៃនេប៉ាល់លោក Ganesh Karki បានឱ្យដឹងថាកិច្ចព្រមព្រៀងនេះគឺជា "ប្រវត្តិសាស្ត្រ" សម្រាប់ប្រទេសទាំងពីរ។ លោកបន្ថែមថា បច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងផ្តោតលើការបង្កើតច្បាប់ និងបរិយាកាសអំណោយផល ដើម្បីគាំទ្រដល់ការផលិតថាមពលអគ្គិសនីទ្រង់ទ្រាយធំនេះ។

នេប៉ាល់គឺជាប្រទេសដែលមានភូមិសាស្រ្តសម្បូរទៅដោយប្រព័ន្ធទឹក និងជួរភ្នំ ដែលជាចំណុចអំណោយផល និងមានសក្ដានុពលបំផុតសម្រាប់ការផលិតថាមពលដោយវារីអគ្គិសនី ដោយការសិក្សាមួយចំនួនបានប៉ាន់ប្រមាណសមត្ថភាពផលិតសរុបរបស់នេប៉ាល់អាចធ្វើបានដល់ ៧២,០០០មេហ្គាវ៉ាត់ ដែលច្រើនជាងចំនួនដែលមាននាពេលបច្ចុប្បន្នរហូតដល់ជិត ២៥ដង។ នេប៉ាល់ដែលជាប្រទេសបិទជិតពុំជាប់ព្រំដែនសមុទ្របាននឹងកំពុងនាំចេញថាមពលអគ្គិសនីក្នុងកម្រិតតិចទៅកាន់ប្រទេសឥណ្ឌាយូរមកហើយចាប់តាំងពីឆ្នាំ២០០១មក។

ដោយមានភូមិសាស្រ្តនៅចន្លោះមហាអំណាចអាស៊ីទាំងពីរគឺចិន និងឥណ្ឌា ជានិច្ចកាល នេប៉ាល់តែងត្រូវប្រទេសជិតខាងដ៏មានឥទ្ធិពលទាំងពីរប្រជែងគ្នាដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនលើប្រទេសតូចមួយនេះ ជាពិសេសគឺការសម្លឹងរកឱកាសនៃការវិនិយោគក្នុងវិស័យវារីអគ្គិសនីតែម្តង៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក