លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

មនុស្សរាប់ពាន់នាក់ចូលរួមកាន់ទុក្ខមេដឹកនាំហាម៉ាស និងទាមទារឱ្យសងសឹកទៅលើអ៊ីស្រាអែល

លីបង់៖ មនុស្សរាប់ពាន់នាក់ដែលជាអ្នកចូលរួមកាន់ទុក្ខ បានបង្ហាញវត្តមានក្នុងពិធីបុណ្យសពរបស់មេដឹកនាំក្រុមប្រយុទ្ធហាម៉ាស Saleh al-Aruri ដែលបានទទួលមរណភាពក្នុងហេតុការណ៍នៃការវាយប្រហារមួយនារដ្ឋធានី បេរុត (Beirut) របស់ប្រទេសលីបង់ ខណៈការធ្វើឃាតនេះត្រូវបានគេដាក់បន្ទុក និងចោទប្រកាន់ទៅលើប្រទេសអ៉ីស្រាអែលតែម្តង។

មានការអំពាវនាវឱ្យក្រុមហាម៉ាស់ធ្វើការសងសឹកចំពោះការស្លាប់នៃមេដឹកនាំធំរូបនេះ រួមទាំងការសម្លាប់សមាជិក ៥នាក់ផ្សេងទៀតនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃអង្គារ ក្រុមអ្នកចូលរួមកាន់ទុក្ខបានប្រមូលផ្តុំគ្នានៅវិហារឥស្លាមមួយកន្លែងដើម្បីសូត្រធម៌ និងអធិស្ឋានទៅកាន់អ្នកស្លាប់ មុនពេលបន្តដើរដង្ហែរទៅកាន់ជំរុំជនភៀសខ្លួន Shatila ជាកន្លែងដែលសពចំនួន ៣ ត្រូវបានគេបញ្ចុះនៅទីនោះ។

គួរបញ្ជាក់ថា បើតាមរូបភាពបានបង្ហាញពីមឈូសនៃសាកសពចំនួន ៣ ត្រូវបានដង្ហែរ ដោយមានដាក់កាំភ្លើងយន្តនៅលើមឈូសនីមួយ ខណៈស្នូរគ្រាប់កាំភ្លើងបានបន្លឺឡើងផ្ទួនៗ ជាមួយសម្រែកនៃសេចក្ដីកោតសរសើរទៅកាន់ព្រះអល់ឡោះជាម្ចាស់ ដោយអ្នកកាន់ទុក្ខគ្រវីទង់ជាតិប៉ាឡេស្ទីន និងទង់់នៃក្រុមពួកសកម្មប្រយុទ្ធជីហាត។ ក្រុមអ្នកកាន់ទុក្ខបានស្រែកជ័យឃោសជំរុញឱ្យក្រុមហាម៉ាសបំផ្ទុះគ្រាប់បែកនៅរដ្ឋធានី Tel Aviv របស់អ៉ីស្រាអែល ជាការឆ្លើយតបទៅនឹងការស្លាប់នៃមេដឹកនាំហាម៉ាស និងក្រុមសកម្មប្រយុទ្ធចំនួន ៥នាក់ផ្សេងទៀត ក្នុងហេតុការណ៍នៅលីបង់នេះ។ 

មន្ត្រីសន្តិសុខលីបង់ និងក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលថាបានបើកការវាយប្រហារនេះ ដោយមន្ត្រីសន្តិសុខជាន់ខ្ពស់លីបង់ម្នាក់និយាយថា ក្រុមអ្នកស្លាប់គឺជាគោលដៅវាយប្រហារនៃគ្រាប់មីស៊ីលនោះ។ មន្ត្រីការពារជាតិអាមេរិកម្នាក់បានប្រាប់សារព័ត៌៌មានថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយការវាយប្រហារនេះ ខណៈអ៊ីស្រាអែលខ្លួនឯងផ្ទាល់ពុំអះអាងពីការទទួលខុសត្រូវផ្លូវការណាមួយក្នុងហេតុការណ៍នេះឡើយ។ គួរបញ្ជាក់ថា លោក Aruri គឺជាឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាសដែលត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមហ្គាហ្សាបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក