ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកនាំពាក្យក្រសួងកសិកម្មថារដ្ឋាភិបាលនឹងសម្រួលឱ្យពលរដ្ឋមានទឹកប្រើប្រាស់ដោយស្មើភាពក្នុងរដូវប្រាំងនេះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានលើកឡើងថា ការដាំស្រូវក្នុងរដូវប្រាំងឆ្នាំ២០២៤ នេះនឹងប្រឈមទៅនឹងការខ្វះខាតទឹក ហើយនេះមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជាកម្ពុជានោះទេ ទោះជាយ៉ាងណាក្រសួងនិងស្ថាប័នពាក់ព័ន្ធបានវាយតម្លៃលើបញ្ហាប្រឈមនេះហើយនឹងសម្រួលធ្វើយ៉ាងណាឱ្យពលរដ្ឋអាចមានទឹកប្រើប្រាស់បានផងដែរ។

កញ្ញា អ៊ឹម រចនា បានប្រាប់អ្នកសារព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមនៅព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ នេះថា កន្លងទៅដោយសារតែបារម្ភប្រជាកសិករជួបបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង ទើបមានការអំពាវនាវឱ្យប្រជាកសិករផ្អាកដាំស្រូវដូចការអំពាវនាវរបស់រដ្ឋបាលខេត្តពោធិ៍សាត់ដែលស្នើឱ្យប្រជាកសិករក្នុងខេត្តផ្អាកបង្កបង្កើនផលដំណាំស្រូវនារដូវប្រាំង ដែលនាំឱ្យមានមតិរិះគន់ថា មន្ត្រីអសមត្ថភាពក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ឱ្យពលរដ្ឋប្រើប្រាស់ ខណៈការបង្កបង្កើនផលស្រូវរបស់ខេត្តមានការកើនឡើងលើសពីសមត្ថភាពដែលខេត្តអាចផ្គត់ផ្គង់បាន។

កញ្ញា អ៊ឹម រចនា បានថ្លែងថា៖ «ធនធាន (ទឹក) ដែលយើងមានគឺមិនមែនសម្រាប់តែការបង្កបង្កើនផលនោះទេ គឺត្រូវចែករំលែកមួយផ្នែកសម្រាប់ការប្រើប្រាស់ទូទៅដែរ សម្រាប់បងប្អូនដែលតម្រូវការទឹកក្នុងជីវភាពប្រចាំថ្ងៃ»។

ទោះបីជាយ៉ាងណា ក្រសួងកសិកម្ម នៅតែគោរពតាមការសម្រេចចិត្តរបស់ប្រជាកសិករ។ អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នឹងព្យាយាមរិះរកមធ្យោបាយដើម្បីជួយដល់ប្រជាកសិករដែលខ្វះខាតទឹក និងបែងចែកឱ្យមានសមភាពដោយមិនឱ្យនរណាម្នាក់រំលោភយកទឹកទៅប្រើប្រាស់តែឯកឯងនោះទេ។

អ្នកនាំពាក្យគូសបញ្ជាក់ថា បញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងសម្រាប់ប្រជាកសិករ មិនមែនកើតឡើងតែនៅប្រទេសកម្ពុជានោះទេ សូម្បីប្រទេសវៀតណាមក៏ជួបបញ្ហានេះផងដែរ។

ដើម្បីជៀសវាងជួបបញ្ហានេះអាជ្ញាធរបានណែនាំឱ្យប្រជាកសិករ ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្ដុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។

តាមការព្យាករពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ឆ្នាំ២០២៤ អាកាសធាតុកើនកម្ដៅជាលំដាប់ នឹងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមា ៣៨អង្សា និងសីតុណ្ហភាពអតិបរមានៅក្នុងថ្ងៃខ្លះអាចឡើងដល់ ៤១អង្សា។ បាតុភូតទាំងអស់នេះ គឺបណ្តាលមកពីកម្ពុជារងបាតុភូតអែលនីញ៉ូ និងអែនសូ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក