ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនប៉ាន់ស្មានការខាតបង់លើស ១០០លានដុល្លារពីហេតុការណ៍ប៉ះទង្គិចយន្តហោះ

ជប៉ុន៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ក្រុមហ៊ុនប៉ាន់ស្មានថាទំហំនៃការខាតបង់មានច្រើនជាង ១០០លានដុល្លារអាមេរិក បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនត្រូវបានបំផ្លាញខ្ទេចទាំងស្រុងក្នុងហេតុការណ៍ប៉ះទង្គិចនៅឯផ្លូវរត់នៃអាកាសយានដ្ឋាន ហាណិដា (Haneda) នៃទីក្រុងតូក្យូ (Tokyo) នៅសប្តាហ៍នេះ។ គួរបញ្ជាក់ថា អ្នកដំណើរទាំង ៣៧៩នាក់នៅលើយន្តហោះ JAL Airbus A350 widebody បានគេចខ្លួនចេញផុតពីកន្លែងកើតហេតុ មុនពេលដែលយន្តហោបានផ្ទុះ និងឆាបឆេះអស់ទាំងស្រុង ដោយក្រុមសង្គ្រោះបានចំណាយពេលប្រមាណជា ៦ម៉ោងក្នុងការពន្លត់។ 

យ៉ាងណាមិញ នាវិក ៥នាក់ក្នុងចំណោម ៦នាក់នៃយន្តហោះដែលប៉ះទង្គិច ជាយន្តហោះឆ្មាំសមុទ្រដែលមានទំហំតូចជាងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដែលកំពុងធ្វើដំណើរនាំយកជំនួយទៅដល់តំបន់រងគ្រោះរញ្ជួយដីនៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុន បានស្លាប់បាត់បង់ជីវិត ខណៈដែលនាវិកម្នាក់ទៀតដែលរួចផុតជីវិត កំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំង។ ខណៈពេលដែលក្រុមអ្នកស៊ើបអង្កេតបានប្រមូលបំណែកដែលបានឆាបឆេះ អាជ្ញាធរទទួលបន្ទុកកិច្ចការដឹកជញ្ជូនកំពុងស៊ើបអង្កេតពីកាលៈទេសៈដែលនាំឱ្យយន្តហោះឆ្មាំឆ្នេរសមុទ្រចូលទៅក្នុងផ្លូវរត់ដែលយន្តហោះដឹកអ្នកដំណើរកំពុងចុះចត ស្របពេលប៉ូលីសក៏កំពុងរកមើលការធ្វេសប្រហែសវិជ្ជាជីវៈនៃអ្នកពាក់ព័ន្ធដែលអាចកើតមាននៅក្នុងករណីនេះ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

ឯកសារដែលបានចេញផ្សាយដោយអាជ្ញាធរបង្ហាញពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ដែលបញ្ជាឱ្យយន្តហោះឆ្មាំឆ្នេរសមុទ្រចូលទៅក្នុងផ្លូវរត់នៃយន្តហោះអ្នកដំណើរ ប៉ុន្មាននាទីប៉ុណ្ណោះមុនការចុះចតនៃយន្តហោះ Airbus។ អាជ្ញាធរជប៉ុនបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា យន្តហោះដឹកអ្នកដំណើរត្រូវបានផ្តល់ការអនុញ្ញាតឱ្យចុះចត ប៉ុន្តែយន្តហោះឆ្នាំឆ្នេរសមុទ្រដែលតូចជាងមិនត្រូវបានលុបចោលការអនុញ្ញាតសម្រាប់ការហោះហើរនោះទេ។ 

អាជ្ញាធរទើបតែចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួនប៉ុណ្ណោះ ខណៈអ្នកជំនាញអាកាសចរណ៍បញ្ជាក់ថាជាធម្មតា ការផ្តល់ដំណឹងមិនច្បាស់លាស់នៃស្ថានភាពសុវត្ថិភាពនៃផ្លូវរត់របស់យន្តហោះច្រើនតែជាមូលហេតុនៃគ្រោះថ្នាក់ដែលកើតមានឡើង។ អាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ គឺជាអាកាសយានដ្ឋានដែលមានស្ថានភាពហោះហើរមមាញឹកខ្លាំងបំផុតលំដាប់ទី៣ នៅលើពិភពលោក ផ្អែកតាមទិន្នន័យធ្វើដំណើររបស់ចក្រភពអង់គ្លេស។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសជប៉ុន (JTSB) កំពុងដឹកនាំការស៊ើបអង្កេតសុវត្ថិភាព ហើយត្រូវបានចូលរួមដោយអ្នកស៊ើបអង្កេតក្រៅប្រទេសចំនួន ១៤នាក់មកពីក្រុមហ៊ុន Airbus អាជ្ញាធរបារាំង និងអង់គ្លេស ព្រមទាំងតំណាងម្នាក់មកពីក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ Rolls Royce។ ដោយឡែក អាជ្ញាធរប៉ូលិស​កំពុង​បើក​ការ​ស៊ើបអង្កេត​ផ្ទាល់​ខ្លួន​ស្រប​គ្នានឹងការស៊ើបអង្កេតចំរុះនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក