ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា៖ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាគំរូក្ដីស្នេហ៍ដែលស្មោះត្រង់

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអបអរសាទរខួប ៤៨ឆ្នាំនៃអាពាហ៍ពិពាហ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកចាត់ទុកគំរូចំណងស្នេហាជិតពាក់កណ្ដាលសតវត្សរវាងសម្ដេចទាំងទ្វេរជាគំរូនៃក្ដីស្នេហ៍ដែលស្មោះត្រង់ ដែលមនុស្សជំនាន់ក្រោយគួរយកគំរូតាម។

លោក ឯម ច័ន្ទមករា បានលើកឡើងថា ចំណងអាពាហ៍ពិពាហ៍របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាគំរូដល់យុវជនជំនាន់ក្រោយពីក្ដីស្រឡាញ់ពិត ការលះបង់ និងភាពស្មោះត្រង់។

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦ ក្នុងសម័យខ្មែរក្រហម ដោយមិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងនោះទេ។ ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត បានតស៊ូរួមគ្នា ឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ។ ប៉ុន្តែយ៉ាងណាលោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ។

សម្ដេចតេជោធ្លាប់បានលើកឡើងថាពីមេរៀននៃក្ដីស្រឡាញ់របស់សម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថា៖ «រៀបការមានភ្លេង ឬអត់ភ្លេង គ្មានអ្វីខុសគ្នាទេបញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នាឬអត់? បែកបាក់ ឬស្ថិតស្ថេរ ស្ថិតនៅលើចំណុចនេះហើយ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក