លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ការបំបែកកំណត់ត្រាថ្មីនៃកីឡាលោតកម្ពស់

អន្តរជាតិ: Armand Duplantis គឺជាកីឡាករលោតកម្ពស់ល្អបំផុតដែលទទួលបានមេដាយមាសនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០២០។ Armand Duplantis លោតបានកម្ពស់ ៦.០២ ម៉ែត្រក្នុងការលោតលើកទី១ ប៉ុន្តែកីឡាករវ័យ២១ឆ្នាំរូបនេះបាននិយាយថានេះមិនមែនជាកម្ពស់អតិបរិមាដែលគាត់អាចលោតបានទេ។ កីឡាករជនជាតិស៊ុយអែតដើមកំណើតអាមេរិចរូបនេះបានបន្តទៀតថាការប្រកួតទើបតែចាប់ផ្តើម ហើយគាត់ប្រហែលជាអាចយកមេដាយមាសបានក្នុងកម្រិតកម្ពស់ ៦.០២ ម៉ែត្រ ប៉ុន្តែកម្ពស់អតិបរិមាដែលគាត់អាចលោតបានគឺ ៦.១៨។ កីឡាកររូបនេះបានបន្តទៀតថា”ខ្ញុំចង់បំបែកកំណត់ត្រាឲ្យបានច្រើនជាងអ្វីដែលអ្នកដដៃអាចធ្វើបាន។ Armand Duplantisបាននិយាយទៀតថា” ខ្ញុំមានអារម្មណ៍ថាខ្ញុំស្ថិតនៅលើផ្លូវវែងឆ្ងាយណាស់ដើម្បីសម្រេចគោលបំណងបើធៀបទៅនឹងRenaud Lavillenie និង Sergei Bubka ដែលបានឈ្នះពានរង្វាន់ជាសកលជាច្រើន។ Bubka ឈ្នះជើងឯកពិភពលោក ៦ ឬ ៧ ដង”។

គាត់ត្រូវបានគេដាក់ឈ្មោះថាជាអត្តពលិកពិភពលោកប្រចាំឆ្នាំ ២០២០ រួចទៅហើយ ហើយត្រូវបានគេទន្ទឹងរងចាំការចូលប្រកួតម្តងទៀតនៅឆ្នាំនេះ។ គាត់បានព្យាយាមបង្កើតឯតទគ្គកម្មពិភពលោកថ្មី ៦.១៩ ម៉ែត្ររួចទៅហើយប៉ុន្តែគាត់មានមហិច្ឆតាចង់បាន ៦.២០ ម៉ែត្រ។ គាត់នឹងចូលរួមក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនៅឆ្នាំក្រោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក