ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ថាប័នពាក់ព័ន្ធបើកកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យលើតម្លៃចេញចូលព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរឡើងវិញ

ភ្នំពេញ៖ អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបដើម្បីពិភាក្សាឡើងវិញលើតម្លៃចេញចូលព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរឡើងវិញ។

បើតាមការចុះផ្សាយរបស់ក្រសួងសាធារណការកិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានការបញ្ជាពីនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ជាដំណោះស្រាយបន្តនេះ អង្គប្រជុំបានសម្រេចរៀបចំបេសកកម្ម ចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលឆាប់ៗខាងមុខ។ បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុមការងារចំពោះកិច្ចគ្រោងនឹងជួបជជែកពិភាក្សាជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) សំដៅរួមគ្នាស្វែងរកដំដោះស្រាយសមស្របជូនក្រុមអ្នករត់តាក់ស៊ី។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្រុមពលរដ្ឋដែលប្រកបមុខរបរដឹកភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានតវ៉ាស្នើឱ្យក្រុមហ៊ុនចិនដែលគ្រប់គ្រងអាកាសយានដ្ឋានបញ្ចុះតម្លៃ និងលែងយកថ្លៃសេវាចេញចូលអាកាសយានដ្ឋាន ខណៈចេញចូលម្តងត្រូវចំណាយអស់ចាប់ពី៣ដុល្លារទៅតាមប្រភេទរថយន្តដែលជាតម្លៃមិនអាចទទួលយកបានឡើយ។

អាកាសយានដ្ឋានសៀមរាបអង្គរ ត្រូវបានដាក់ឱ្យសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលក្រុមហ៊ុនចិនវិនិយោគក្រោមលក្ខខណ្ឌវិនិយោគ BOT៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក