ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វៀតណាមផាកពិន័យជាង ៣០០ដុល្លារ ពីអ្នកលេង TikTok បង្ហោះវីដេអូធ្វើឱ្យមានការយល់ច្រលំប្រាសាទអង្គរជារបស់ថៃ

ហូជីមិញ៖ អ្នកលេង TikTok ទំនេរអត់ការងារធ្វើធ្វើដំណើរពីវៀតណាមមកសៀមរាបដើម្បីថតវីដេអូជាង ៣០វិនាទី ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រាសាទអង្គរវត្តកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ពេលនេះត្រូវបានអាជ្ញាធរវៀតណាមហៅទៅព្រមាន និងផាកពិន័យ ៧,៥លានដុង គិតជាលុយដុល្លារប្រមាណ ៣០៦ដុល្លារអាមេរិក។

យោងតាមការចុះផ្សាយរបស់ Vietnam Express ការផាកពិន័យនេះធ្វើឡើងកាលពីថ្ងៃពុធ ហើយបានព្រមានជនជាតិរបស់ខ្លួនមួយនេះឱ្យចេះរៀនពីកំហុស និងគោរពតាមច្បាប់នៅពេលប្រើប្រាស់អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

គួរឱ្យដឹងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បុរសជនជាតិវៀតណាមដែលទុកសក់វែងដូចស្រី ហើយមានពុកមាត់វែងរូបនេះ បានបង្ហោះវីដេអូមួយនៅលើគណនី TikTok របស់គាត់ដែលមានអ្នក Follow ដល់ទៅ ៧០ម៉ឺននាក់ដោយបង្ហាញពីនារីម្នាក់ស្លៀកឈុតប្រពៃណីថៃ និងដើរជុំវិញប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។ គាត់បានបញ្ចូលរូបភាពទង់ជាតិ និងព្រះមហាក្សត្រថៃ ហើយសំឡេងមួយនិយាយថា "សួស្ដីប្រទេសថៃ" ដែលបង្កឱ្យមានការរិះគន់នៅប្រទេសវៀតណាម និងកម្ពុជា។

អាជ្ញាធរអភិរក្សអប្សរាបានចាត់ទុកវីដេអូនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា និងបានស្នើឱ្យ TikTok ដកវីដេអូនេះចេញផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក