ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

សភានិងក្រសួងកិច្ចការនារីបើកកិច្ចប្រជុំស្វែងយល់ពីបញ្ហាប្រឈម និងទិសដៅការងារដែលត្រូវអនុវត្ត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជួបប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីជម្រាបជូន អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងផែនការសកម្មភាព នៅក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងកិច្ចការនារី ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) លោកស្រី ឡោក ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំព្រឹកនេះ ជាកិច្ចប្រជុំពិនិត្យ ពិភាក្សា និងស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម ជាពិសេសដើម្បីជ្រាបពីយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញដោយផ្តោតសំខាន់ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជានាឆ្នាំ២០៥០។

លោកស្រី ឡោក ខេង បានបញ្ជាក់ថា គណៈកម្មការទី៨ នៃរដ្ឋសភា ពិតជាត្រូវការ ការសិក្សាឈ្វេងយល់នូវរាល់វិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព។

ក្រោយពីបានស្ដាប់របាយការណ៍របស់លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងការជជែកពិភាក្សាលើបញ្ហាដែលពាក់ព័ន្ធរួចមក គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីនៃរដ្ឋសភា ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ ក្រសួងកិច្ចការនារី ដែលបានខិតខំអនុវត្តការងារទទួលបានជោគជ័យ ស្របតាមផែនការនិង បេសកកម្មរបស់ខ្លួនដើម្បីបន្តលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រីនៅកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំរវាងក្រសួងកិច្ចការនារី ជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីនៃរដ្ឋសភានាពេលនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក