ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋប្រទះឃើញព្រះពុទ្ធរូបពីរអង្គ និងបានប្រគល់ឱ្យតម្កល់ទុកនៅសារមន្ទីរជាតិរាជធានីភ្នំពេញ

តាកែវ៖ ពលរដ្ឋរស់នៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ បានប្រទះឃើញព្រះពុទ្ធរូបពីរអង្គកប់ក្នុងដី ដោយត្រូវបានបញ្ជូនទៅតម្កល់ទុកនៅសារមន្ទីរជាតិរាជធានីភ្នំពេញដើម្បីទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនៃជាតិ។

តាមការបញ្ជាក់ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ព្រះពុទ្ធរូបពីរអង្គជាវត្ថុបុរាណដែលធ្វើពីថ្មភក់ ប្រហែលស្ថិតក្នុងសតវត្សទី៦ ឬទី៧ ក្នុងរចនាបថភ្នំដា។ វត្ថុបុរាណទាំងពីរអង្គនោះ មួយជាព្រះពុទ្ធរូបទ្រង់ភ្នែនសមាធិមាន កម្ពស់ ០.៨ម៉ែត្រ ព្រះភ្នែន ០.៦៧ម៉ែត្រ និងព្រះពុទ្ធរូបទ្រង់មួយអង្គទៀត មានកម្ពស់ ១.៥ម៉ែត្រ ជើងទម្រ ០.៦៧ម៉ែត្រ។

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ ព្រះពុទ្ធរូបពីរអង្គដែលបានប្រទះឃើញដោយប្រជាពលរដ្ឋរស់នៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានដឹកមកដល់សារមន្ទីរជាតិ រាជធានីភ្នំពេញហើយ។

មន្ទីរវប្បធម៌ខេត្ត កោតសរសើរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលបានសហការ ខ្នះខ្នែង ក្នុងការចូលរួមថែរក្សានិងប្រគល់វត្ថុបុរាណយកមកអភិរក្ស ទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក