ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្នុងឆ្នាំ២០២៣ ត្រីរាជជិតផុតពូជចំនួន ១៣ក្បាល ត្រូវបានលែងចូលទន្លេ

ភ្នំពេញ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ត្រីរាជជិតផុតពូជចំនួន ១៣ក្បាល ត្រូវបានលែងចូលក្នុងទន្លេវិញ ដែលនេះជាសញ្ញានៃក្តីសង្ឃឹមមួយសម្រាប់ការអភិរក្សធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ មានក្តីរំភើបដែលត្រីរាជអាចបន្តមានវត្តមាននៅប្រទេសកម្ពុជា។ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានថ្លែងថា៖ «កិច្ចខិតខំប្រឹងប្រែងដ៏វិសេសវិសាលនេះ លើសពីការលែងប្រភេទត្រីដែលជិតផុតពូជ កាលពីឆ្នាំកន្លងទៅ ដែលជាបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល នៃរដ្ឋបាលជលផល ក្នុងការអភិរក្សប្រភេទមច្ឆជាតិដ៏គួរឱ្យកត់សម្គាល់នេះ»។

ត្រីទាំងនេះ គឺស្ថិតក្នុងចំណោមត្រីធំជាងគេលើពិភពលោកទីពីរ បន្ទាប់ពីត្រីបបែលយក្សទឹកសាបទន្លេមេគង្គ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជាផងដែរ។

តាមរយៈការផ្តល់ព័ត៌មានអំពីការចាប់បាន និងការលែងត្រីជិតផុតពូជ របស់ប្រជានេសាទ គឺជាសកម្មភាពធានាការបន្តការរស់រានមានជីវិតរបស់ត្រីរាជ និងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីការពារជីវចម្រុះ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានអំពាវនាវអ្នកនេសាទទាំងអស់នៅតាមដងទន្លេមេគង្គ ចូលរួមសហការក្នុងដំណើរអភិរក្សត្រីដែលជិតផុតពូជឱ្យបន្តរស់រានជាបន្តទៀតនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា «ត្រីរាជ» ត្រូវបានចាត់ទុកជាស្តេចត្រីទឹកសាប ស្ថិតក្នុងចំណាត់ថ្នាក់ «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ» នៅក្នុងបញ្ជីក្រហម IUCN៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក