ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏សាហាវមួយកើតឡើងបណ្ដាលឱ្យស្លាប់មនុស្ស ១០៣នាក់នៅអ៊ីរ៉ង់

អ៉ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ ១០៣នាក់បានស្លាប់កាលពីថ្ងៃពុធម្សិលមិញនេះ ដោយសារហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន ០២លើកបានកើតមានជាបន្តបន្ទាប់ ក្នុងហ្វូងមនុស្សដែលកំពុងប្រមូលផ្តុំគ្នារំឮកខួបអនុស្សាវរីយ៍នៃការធ្វើឃាតលើលោកឧត្តមសេនីយ៍ Qasem Soleimani។ 

ហេតុការណ៍នៃការផ្ទុះគ្រាប់បែកទាំងពីរលើកមិនទាន់មានការចេញមុខទទួលខុសត្រូវដោយក្រុមណាមួយឡើយ ប៉ុន្តែត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអាជ្ញាធរក្នុងតំបន់ចាត់ទុកថាជាហេតុការណ៍ "វាយប្រហារភេរវកម្ម" បានកើតឡើងចំពេលមានភាពតានតឹងខ្ពស់នៅតំបន់មជ្ឈិមបូព៌ាជុំវិញសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា និងការសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ហាម៉ាសនៅលីបង់កាលពីថ្ងៃអង្គារ។ 

គួរឱ្យដឹងថា ការបំផ្ទុះគ្រាប់បែកបានកើតឡើងចន្លោះគ្នារយៈពេល ១៥នាទី នៅចំណុចទីតាំងទីបញ្ចុះសព Martyrs នៅក្នុងវិហារអ៊ីស្លាម Saheb al-Zaman នាទីក្រុង Kerman ដែលជាស្រុកកំណើតរបស់លោកឧត្តមសេនីយ៍ Soleimani ផ្ទាល់ ខណៈដែលអ្នកគាំទ្របានប្រមូលផ្តុំគ្នាដើម្បីប្រារព្ធខួបរំឮកថ្ងៃធ្វើឃាតទៅលើឧត្តមសេនីយ៍រូបនេះក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនាឆ្នាំ២០២០ នៅរដ្ឋធានី បាដាដ (Baghdad)។ ទីភ្នាក់ងារសារព័ត៌មាន IRNA បញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១០៣នាក់ ក្រោយទទួលស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងក្រោយការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនេះ ខណៈទូរទស្សន៍រដ្ឋរាយការណ៍ថាអ្នករងរបួសចំនួន ២១១នាក់ ដែលខ្លះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អឌ្ឍចន្ទក្រហមរបស់អ៊ីរ៉ង់ក៏បានបញ្ជាក់ដែរថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានគ្រូពេទ្យបីនាក់ផងដែរដែលបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុបន្ទាប់ពីការផ្ទុះលើកដំបូង។ ភ្នាក់ងារព័ត៌មាន IRNA ឱ្យដឹងថា ការបំផ្ទុះលើកដំបូងបានកើតឡើងក្នុងចំងាយប្រហែល ៧០០ម៉ែត្រពីផ្នូររបស់លោកឧត្តមសេនីយ៍ Soleimani ខណៈដែលការបំផ្ទុះមួយទៀតនៅ១៥នាទីបន្ទាប់ មានចម្ងាយប្រហែលមួយគីឡូម៉ែត្រ។ 

ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានថ្កោលទោសឧក្រិដ្ឋកម្ម "ដ៏សាហាវ" នេះ ខណៈដែលសាធារណរដ្ឋអ៊ីស្លាមអ៉ីរ៉ង់បានប្រកាសយកថ្ងៃព្រហស្បតិ៍នេះជាថ្ងៃកាន់ទុក្ខជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក