ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តពោធិ៍សាត់ ណែនាំផ្អាកការបង្កបង្កើនផលដំណាំស្រូវនៅរដូវប្រាំងលើកទី២ ដើម្បីជៀសវាងការខ្វះទឹកសម្រាប់ប្រើប្រាស់

ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ ណែនាំប្រជាកសិករ ផ្អាកការបង្កបង្កើនផលដំណាំស្រូវនៅរដូវប្រាំងលើកទី២ ដើម្បីជៀសវាងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់សត្វពាហនៈ និងធ្វើឱ្យខាតបង់ថវិការបស់ប្រជាកសិករ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា នៅរដូវប្រាំងឆ្នាំនេះ ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុងខេត្តឆ្នាំនេះបានត្រឹមតែ២០ម៉ឺនហិកតា ប៉ុន្តែជាក់ស្តែងការបង្កបង្កើនផលរបស់ប្រជាកសិករបានកើនរហូតដល់ជាង៤៦ម៉ឺនហិកតា ដែលលើសពីផែនការប្រើប្រាស់ទឹកដល់ទៅជាង២៦ម៉ឺនហិកតា។

រដ្ឋបាលខេត្តណែនាំប្រជាកសិករ បន្ទាប់ពីប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ត្រូវផ្អាកការបង្កបង្កើនផលដំណាំស្រូវជាលើកទី២។ ជាមួយគ្នានេះ ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែល អាចស្ដុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងករណីប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ។

ប្រជាកសិករប្រសិននៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ទៀតនោះនឹងអាចជួបប្រទះការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ ហើយថែមទាំងខាតបង់ថវិកាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក