ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងបរិស្ថានជំរុញឱ្យរោងចក្រទាំងអស់ បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្តដើម្បីគ្រប់គ្រងសំណល់រាវពីរោងចក្រ ដើម្បីចូលរួមភាពស្អាត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានជំរុញឱ្យរោងចក្រទាំងអស់ចូលរួមដើម្បីភាពស្អាត តាមរយៈការបំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្តដើម្បីគ្រប់គ្រងសំណល់រាវពីរោងចក្រ។

លោក អ៊ាង សុផល្លែត លើកឡើងដូចនេះ ក្នុងឱកាសចុះពិនិត្យការបញ្ចេញសារធាតុរាវ និងត្រួតពិនិត្យឧបករណ៍ត្រួតពិនិត្យគុណភាពទឹក នៅរោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងរោងចក្រ Guoao (Cambodia) Enviromental Engineering Co.,Ltd រួមទាំងសហគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា នាថ្ងៃទី ០៣ មករា ឆ្នាំ២០២៣ ក្បែរព្រលានយន្តហោះពោធិ៍ចិតុង។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងជំរុញ និងគាំទ្រឱ្យរោងចក្រទាំងអស់បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវពីក្នុងរោងចក្រ ហើយការអនុវត្តនេះ គឺជាការចូលរួមជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចបាននូវភាពស្អាត តាមរយៈការបញ្ចេញសំណល់រាវដែលមិនមានសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន ហើយជាមួយគ្នានេះរោងចក្រនឹងបន្តដំណើរការទៅបានដោយចីរភាព និងផលចំណេញ។

ទន្ទឹមនោះ ម្ចាស់រោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD លោក សួរ ហុង បានសម្តែងនូវភាពរីករាយចំពោះការលើកឡើងរបស់រដ្ឋមន្រ្តី ហើយលោកនឹងចូលរួមចំណែកក្នុងភាពស្អាតរបស់កម្ពុជាជាមួយក្រសួងបរិស្ថានដែរ។

លោក សួរ ហុង ក៏បានថ្លែងអំណរគុណចំពោះរដ្ឋមន្រ្តីបរិស្ថាន លោក អ៊ាង សុផល្លែត ដែលបានយកចិត្តទុកដាក់ និងស្វែងយល់អំពីក្តី កង្វល់របស់រោងចក្រ ដើម្បីជួយរកដំណោះស្រាយធ្វើយ៉ាងណាឲ្យរោងចក្រមានដំណើរការទៅបានរលូន និង ទទួលបាននូវផលចំណេញផង និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក