ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បង់ក្លាដែសដាក់ពង្រាយកងទ័ពដើម្បីរក្សាសន្តិសុខ មុនការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យនេះ

បង់ក្លាដែស៖ កងទ័ពត្រូវបានដាក់ពង្រាយពាសពេញប្រទេសបង់ក្លាដែសនៅថ្ងៃព្រហស្បតិ៍នេះ ចំពេលមានការភ័យខ្លាចការកើតមានឡើងនៃអំពើហិង្សានៅមុនការមកដល់នៃព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ជាតិ ខណៈដែលគណបក្សប្រឆាំងដ៏សំខាន់កំពុងធ្វើពហិការ។ កងកម្លាំងទាហ៊ានបានធ្វើដំណើរចល័តតាម​រថពាសដែក​ទៅ​កាន់​ជំរំ​បណ្ដោះ​អាសន្ន​ដែល​បាន​បង្កើត​ឡើង​នៅ​ទូទាំង​រដ្ឋធានី Dhaka ដើម្បី​ជួយដល់មន្រ្តី​រដ្ឋបាល​ស៊ីវិលក្នុងការ​រក្សា​សន្តិភាព និង​សន្តិសុខ។

គណបក្សជាតិនិយមបង់ក្លាដែស (BNP) កំពុងធ្វើពហិការមិនចូលរួមការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី Sheikh Hasina បានបដិសេធមិនយល់ព្រមចំពោះការទាមទាររបស់ពួកគេ ដែលឱ្យលោកស្រីលាលែងពីតំណែង និងប្រគល់អំណាចទៅឱ្យអាជ្ញាធរអព្យាក្រឹត ដើម្បីដំណើរការការបោះឆ្នោត។ លោកស្រី Hasina បានស្តីបន្ទោសទៅកាន់គណបក្សជាតិនិយមបង់ក្លាដែសម្តងហើយម្តងទៀត ចំពោះការញុះញង់ឱ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលនាំឱ្យមានចលាចលកើតឡើងនៅរដ្ឋធានី Dhaka ចាប់តាំងពីចុងខែតុលាមក ហើយនៅក្នុងនោះយ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ដោយភាពចលាចលនេះ។

កងកម្លាំងយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពដែលដាក់ពង្រាយនេះនឹងធ្វើសកម្មភាពតែតាមការស្នើសុំពីមន្ត្រីបោះឆ្នោតតែប៉ុណ្ណោះ។ ដោយឡែក កងទ័ពជើងទឹកត្រូវបានដាក់ពង្រាយនៅតាមបណ្ដោយឆ្នេរចំនួនពីរ ហើយកងកម្លាំងអាកាសនឹងផ្តល់ជំនួយតាមឧទ្ធម្ភាគចក្រដល់ការិយាល័យបោះឆ្នោតនៅតំបន់ភ្នំដាច់ស្រយាល។ ប្រជាជនបង់ក្លាដែសបារម្ភ​ថា អំពើ​ហិង្សា​ដែល​បាន​កើតឡើង​បង់ក្លាដែស​ក្នុង​រយៈពេល​ជាងពីរ​ខែ​ចុង​ក្រោយ​នេះ អាច​នឹង​វិល​មក​វិញសាជាថ្មី​ក្រោយ​ការ​បោះឆ្នោតរួច។

ពលរដ្ឋបង់ក្លាដែសម្នាក់ថ្លែងថា ខ្លួនមិនខ្វល់ថាគណបក្សណាមួយឈ្នះឆ្នោត និងកាន់អំណាចឡើយ ខ្ញុំគ្រាន់តែចង់បានសន្តិភាពខ្លះ ដែលល្មមខ្ញុំអាចរកចំណូល និងចិញ្ចឹមគ្រួសារបាន។ ពលរដ្ឋដទៃម្នាក់ទៀតនិយាយថា ខ្លួនមិនគិតថាក្រោយ​ការ​បោះឆ្នោត​នឹង​មាន​សន្តិភាព​ទេ។ បើ​មាន​ភាព​ចលាចល​ខាង​នយោបាយ វា​នឹងពិបាក​សម្រាប់​យើង​រស់។ នេះមិនមែនជារបៀបត្រឹមត្រូវក្នុងការដឹកនាំប្រទេសឡើយ ប្រជាជនកំពុងច្របូកច្របល់អំពីអនាគតនាពេលខាងមុខ។

លោកស្រី Hasina ដែលបានរក្សាការគ្រប់គ្រងយ៉ាងតឹងតែង ចាប់តាំងពីលោកស្រីឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីនៅក្នុងឆ្នាំ២០០៩ ដោយត្រូវបានគេចោទប្រកាន់ពីការកាន់អំណាចផ្តាច់ការ ការរំលោភសិទ្ធិមនុស្ស ការបង្រ្កាបលើសេរីភាពបញ្ចេញមតិ និងដាក់ពន្ធនាគារចំពោះអ្នកដែលរិះគន់លើការដឹកនាំ និងរដ្ឋាភិបាលរបស់លោកស្រី។ បច្ចុប្បន្ន គូប្រជែងដ៏សំខាន់របស់លោកស្រីក្នុងការបោះឆ្នោតនេះរួមមាន មេដឹកនាំ គណបក្ស BNP លោកស្រី Khaleda Zia កំពុងស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះយ៉ាងតឹងរ៉ឹង ក្រោមបទចោទប្រកាន់ពីអំពើពុករលួយ និងកូនប្រុសដែលជាប្រធានស្តីទីរបស់គណបក្ស BNP គឺលោក Tarique Rahman កំពុងនិរទេសខ្លួន បន្ទាប់ពីមានការចោទប្រកាន់ជាច្រើនលើកមកកាន់លោក ប៉ុន្តែលោកបានបដិសេធ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក