ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខ្សែការពារ Arsenal ម្នាក់ថាកាលវិភាគពានទ្វីបអាស៊ី និងទ្វីបអាហ្រ្វិកមិនល្អសម្រាប់កីឡាករ

អង់គ្លេស៖ ខ្សែការពារក្លិប Arsenal និងក្រុមជម្រើសជាតិជប៉ុន Takehiro Tomiyasu និយាយថា ពានរង្វាន់ទ្វីបអាស៊ី គួរតែមានកាលវិភាគប្រកួតនៅខែមិថុនា និងគួរតែមានកម្មវិធីប្រកួតដូចទៅនឹងពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro ដែរ។ ការលើកឡើងបែបនេះ មុនពេលដែលពានរង្វាន់ទ្វីបអាស៊ី ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ។

គួរបញ្ជាក់ថា ការប្រកួត ៣ ព្រឹត្តិការណ៍ចុងក្រោយនៃពានរង្វាន់ AFC Asian Cup តែងតែដំណើរការប្រកួតនៅក្នុងខែមករា និងខែកុម្ភៈ ដែលជាការបើកឱកាសសម្រាប់ប្រទេសនៅតំបន់មជ្ឈិមបូព៌ាដើម្បីអាចធ្វើជាម្ចាស់ផ្ទះ ដោយសារតែរដូវក្ដៅនៅបណ្ដាប្រទេសទាំងនោះតែងតែមានសីតុណ្ហភាពក្ដៅខ្លាំងរហូតដល់ ៥០អង្សារសេ ដែលជាសីតុណ្ហភាព​មួយអាចចាត់​ទុក​ថា​មាន​គ្រោះ​ថ្នាក់​សម្រាប់ការប្រកួតបាល់ទាត់។

Arsenal អាចនឹងអវត្តមានខ្សែការពារ Tomiyasu រហូតដល់ ៦ប្រកួត ក្នុងនោះមានការប្រកួត Premier League ចំនួន ៤ ប្រសិនបើជប៉ុនអាចឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រការប្រកួតដែលធ្វើឡើងនៅ​ប្រទេសកាតា។ ក្នុងបទសម្ភាសន៍ជាមួយកាសែត Evening Standard កីឡាករ Tomiyasu ថ្លែងថា៖ "ខ្ញុំចង់ឱ្យពាន Asian Cup ប្រកួតនៅខែមិថុនាដូចទៅនឹងពាន Euro ដែរ។ ខ្ញុំមិនដឹងថាហេតុអីបានជាយើងត្រូវប្រកួតនៅខែមករា ហើយមិនមែនតែពានទ្វីបអាស៊ី Asian Cup ទេ ពានទ្វីបអាហ្វ្រិក African Cup of Nations ក៏អញ្ចឹងដែរ! ប៉ុន្តែយ៉ាងណាវាបានជាអញ្ចឹងទៅហើយ ខ្ញុំនឹងព្យាយាមត្រឡប់មកវិញជាមួយនឹងពានរង្វាន់ជើងឯក"។

ក្រុមជម្រើសជាតិជប៉ុនដែលនឹងត្រូវស្វែងរកជើងឯកពានរង្វាន់ទ្វីបអាស៊ីលើកទី៥ របស់ខ្លួន នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនដោយប្រកួតទល់នឹងវៀតណាម នាថ្ងៃទី១៤ ខែម​ករា មុននឹងបន្តប៉ះឥណ្ឌូណេស៊ី និងអ៉ីរ៉ាក់ ដែលស្ថិតក្នុងពូល D។ ក្រុមរហស្សនាមសាម៉ូរ៉ៃខៀវ ជប៉ុន ធ្លាប់គ្រងជើងឯកទ្វីបអាស៊ីបាន ៤លើកនៅឆ្នាំ១៩៩២ (នៅទឹកដីជប៉ុន), ឆ្នាំ២០០០ (នៅទឹកដីលីបង់), ឆ្នាំ២០០៤ (នៅទឹកដីចិន) និងឆ្នាំ២០១១ (នៅទឹកដីកាតា)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក