ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងដែនដីថា ឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្សដែលមានចំណេះដឹង និងសមត្ថភាព សម្រាប់ប្រែក្លាយប្រទេសមានចំណូលខ្ពស់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងដែនដី នរគរូបនីយកម្ម និងសំណង់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា តាមរយៈដំណើរវិវឌ្ឍន៍ឥតឈប់ឈរនៃការអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលរំពឹងថានាឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្សប្រកបដោយសក្តានុពលទាំងចំណេះដឹង និងសមត្ថភាព សម្រាប់ចូលរួមប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងឱ្យដឹងនៅក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ដែលនឹងត្រូវទៅបន្តការសិក្សានៅណូវែលហ្សេឡង់ អូស្ត្រាលី និងបារាំង នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីបានលើកពីសភាពការណ៍នយោបាយ និងការវិវឌ្ឍផ្នែកសេដ្ឋកិច្ចសកលលោក ដើម្បីទុកជាបទពិសោធន៍សម្រាប់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ឈ្វេងយល់អំពីអ្វីដែលត្រូវយកមកអនុវត្ត និងអ្វីដែលត្រូវជៀសវាង ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែឈានឆ្ពោះទៅមុខក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន និងបន្តមរតកសន្តិភាពដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ជាការឆ្លើយតប និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់បានប្ដេជ្ញាថា នៅពេលបញ្ចប់ការសិក្សាហើយវិលត្រឡប់មកមាតុភូមិវិញ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀតតាមសក្តានុពល និងជំនាញរៀងៗខ្លួន។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកកត្តាមនុស្សជាអាទិភាពចម្បង នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សប្រកបដោយចំណេះដឹង និងសមត្ថភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក