ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភាពយន្ត Mickey Mouse បែបរន្ធត់ត្រូវបានប្រកាសផលិត ក្រោយសិទ្ធិរបស់ Disney ផុតកំណត់

កម្សាន្ត៖ ត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការរក្សាសិទ្ធិរបស់ Disney លើតួអង្គ Micky Mouse ត្រូវបានផុតកំណត់ ខ្សែភាពយន្តបែបភ័យរន្ធត់ចំនួនពីរ ដែលទាក់ទងនឹងតួអង្គកណ្ដុរដ៍គួរឱ្យស្រលាញ់នេះត្រូវបានប្រកាសផលិត។ Steamboat Willie ដែលជាភាពយន្ត Disney ដំបូងបង្អស់ដែលបង្ហាញអំពីកណ្ដុរ Mickey ត្រូវបានអនុម័តដោយច្បាប់របស់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ ពោលគឺគិតមកដល់ពេលនេះមានរយៈពេល ៩៥ឆ្នាំមកហើយក្រោយការចេញផ្សាយដំបូងនៃតួអង្គនេះ។ 

ការចេញផ្សាយនូវគម្រោងភាពយន្តខាងលើនេះមានន័យថា នៅពេលនេះគ្រប់ផលិតករ និងផលិតកម្មទាំងអស់អាចធ្វើការចម្លង ប្រើប្រាស់ដោយសេរីនូវតួអង្គក្នុងខ្សែភាពយន្ត Mickey Mouse ជំនាន់ដើម។ បើទោះបីជាមានការព្រមានពី Disney ថាខ្លួននឹងស្វែងរកការការពារតួឯក Mickey Mouse ដ៏សំខាន់បំផុតរបស់ខ្លួនក៏ដោយ ផលិតករភាពយន្តបែបឱកាសនិយមត្រូវបានគេរំពឹងថានឹងប្រកាសយ៉ាងឆាប់រហ័សនូវការថតឡើងវិញ និងចេញផ្សាយនូវស្នាដៃភាពយន្តនានាដែលទាក់ទងនឹងតួអង្គដ៏មានប្រជាប្រិយភាពនេះ។ 

ជាក់ស្តែង ខ្សែភាពយន្តមួយដែលមានចំណងជើងថា "Mickey's Mouse Trap"នឹងមានឈុតឃាតករពាក់របាំងមុខ ដែលស្លៀកពាក់ជា Mickey ដើរតាមប្រមាញ់សម្លាប់ក្រុមយុវវ័យនៅទីតាំងសួនកម្សាន្ត ខណៈមានភាពយន្តមួយទៀតបែបកំប្លែង និងរន្ធត់ដែលពុំទាន់ប្រកាសពីចំណងជើង និយាយអំពីតួអង្គ Mickey ធ្វើទារុណកម្មលើអ្នកដំណើរលើកាណូតទេសចរណ៍មួយ គ្រោងនឹងចេញផ្សាយជាសាធារណៈនាខែមីនា ខាងមុខ​នេះ។

ក្រុមអ្នកវិភាគនិយាយថា Disney នឹងតាមដានយ៉ាងដិតដល់ ហើយទំនងជានឹងអនុញ្ញាតឱ្យមេធាវីចាត់វិធានការតាមច្បាប់ ប្រសិនបើមានផលិតករណាដែលហ៊ានហួសព្រំដែន ខណៈអ្នកជំនាញខាងការពារម៉ាកសញ្ញាពាណិជ្ជបញ្ជាក់ថា ខ្សែភាពយន្ត ឬផលិតផលណាមួយដែលអាចបំភាន់អ្នកប្រើប្រាស់ឱ្យគិតថាវាត្រូវបានផលិតដោយ Disney អាចនឹងត្រូវទទួលខុសត្រូវផ្លូវច្បាប់ជាមួយក្រុមហ៊ុនយក្សមួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក