ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតប្រធានក្រុមបាល់ទាត់ស្រ្តីអាហ្វហ្គានីស្ថាន បង្ហាញក្តីព្រួយបារម្ភក្រោយក្រុមតាលីបង់ចូលកាន់អំណាច

បាល់ទាត់៖ នាង Khalida Popal អតីតប្រធានក្រុមនៃក្រុមបាល់ទាត់ស្រ្តីអាហ្វហ្គានីស្ថាន បានរៀបរាប់ និងហៅស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានគ្រប់គ្រង និងកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធតាលីបង់នៅពេលនេះ គឺជា "សុបិន្តដ៏អាក្រក់" មួយ។

នាង Popal ដែលបច្ចុប្បន្ននេះជានាយិកានៃក្រុមបាល់ទាត់ស្រ្តីអាហ្វហ្គានីស្ថានបានរៀបរាប់ថា នាងបានទទួលសារជាច្រើនពីអតីតមិត្តរួមក្រុមរបស់នាងដែលកំពុងស្ថិតនៅប្រទេសអាហ្វហ្គានីស្ថាន ដែលបាននិយាយថាពួកគេកំពុងស្ថិតនៅក្នុងភាពភ័យខ្លាច ហើយមិនច្បាស់លាស់ថានឹងអាចចាកចេញពីប្រទេសបានឬយ៉ាងណា? គួរឱ្យដឹងថា នាង Popal កំពុងស្ថិតនៅក្នុងប្រទេសដាណឺម៉ាក ប៉ុន្តែនាងនៅតែមានតួនាទីក្នុងក្បាលម៉ាស៊ីនដឹកនាំក្រុមបាល់ទាត់ស្រ្តីអាហ្វហ្គានីស្ថានដដែល។

អតីតកីឡាការិនីដែលជួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន តាំងពីឆ្នាំ២០០៧ មកបានឱ្យដឹងថា នៅពេលនេះនាងមានការព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាព និងបារម្ភអំពីការបិទសិទ្ធិទៅលើស្រ្តីអាហ្វហ្គានីស្ថានជាថ្មីម្តងទៀត ក្រោមការដឹកនាំរបស់ក្រុមតាលីបង់។

គួរបញ្ជាក់ថា ក្រោយពីសហរដ្ឋអាមេរិកបានប្រកាសដកកងទ័ពកាលពីពេលថ្មីៗ នៅពេលនះក្រុមសកម្មប្រយុទ្ធតាលីបង់ដែលត្រូវបានបណ្តេញចេញពីការគ្រប់គ្រងរដ្ឋាភិបាលតាំងពីឆ្នាំ២០០១ បានត្រឡប់មកកាន់កាប់អំណាចសាជាថ្មី។ ក្រុមសកម្មប្រយុទ្ធនេះមានការប្រតិបត្តិតឹងតែងទៅលើស្រ្តី ដែលគេបារម្ភថាក្រុមនេះអាចនឹងអនុវត្តការរឹតត្បិតសិទ្ធិស្រ្តីសាជាថ្មីម្តងទៀត ដូចដែលពួកគេធ្លាប់បានអនុវត្តកាលពី ២០ឆ្នាំមុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក