ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានបក្សប្រឆាំងកូរ៉េខាងត្បូង កំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យនៅឡើយ

កូរ៉េខាងត្បូង៖ លោក លី ចេម្យុង (Lee Jae-myung) មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង នាថ្ងៃពុធ ទី០៣ ខែមករានេះ នៅតែកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យប្រកបដោយការយកចិត្តទុកដាក់បំផុត ពោលគឺបន្ទាប់ពីមានការវាយប្រហាយដោយការចាក់នឹងកាំបិតមកលើរូបលោក ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់មេដឹកនាំនយោបាយរូបនេះដែលកំពុងប្រជែងដណ្តើមយកការគាំទ្រដ៏មានឥទ្ធិពលមួយ ក្នុងការបោះឆ្នោតដែលនឹងឈានចូលមកដល់នាអំឡុងពេល ៣ខែទៀត។

ក្រុមគ្រូពេទ្យបានដំណើរការវះកាតលើមុខរបួសលោក Lee ដោយចំណាយពេលប្រមាណ ២ម៉ោង ដើម្បីភ្ជាប់សរសៃឈាមរបស់លោកដែលត្រូវបានកាត់ផ្តាច់ត្រង់ចំណុច-ក ដែលត្រូវបានជនសង្ស័យចាក់ប្រហារដោយកាំបិត។ មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក ហុង អ៉ីកព្យូ (Hong Ik-pyo) បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាថ្នាក់ដឹកនាំគណបក្សថា "អំពើភេរវកម្មប្រឆាំងនឹងលោកប្រធានគណបក្ស (លោក Lee Jae-myung) គឺជាបញ្ហាប្រឈមប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងការគំរាមកំហែងប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ"។ លោកបានជំរុញឱ្យមានការស៊ើបអង្កេតឆាប់រហ័សបំផុតមួយ និងស្នើសុំឱ្យមានការរឹតបន្តឹងសុវត្ថិភាពបន្ថែមឱ្យបានតឹងរ៉ឹងបំផុត សម្រាប់ឥស្សរជននយោបាយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងបានចោទជាសំណួរសាជាថ្មីជុំវិញសុវត្ថិភាពចំពោះ​បុគ្គលនយោបាយ ខណៈដែលប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដែលមានប្រវត្តិនៃអំពើហិង្សានយោបាយ បើទោះបីជាមានការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើការកាន់កាប់កាំភ្លើងក៏ដោយ។

សាក្សីម្នាក់ដែលជាអ្នកគាំទ្រគណបក្ស និងជាអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបាននិយាយថា ឧបទ្ទវហេតុនេះបង្ហាញយ៉ាងច្បាស់ពីតម្រូវការសម្រាប់ការការពារសន្តិសុខដ៏រឹងមាំ និងប្រកបដោយវិជ្ជាជីវៈសម្រាប់មេដឹកនាំនយោបាយ មិនមែនគ្រាន់តែជាប៉ូលិសដែលត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យនោះទេ។ គួរបញ្ជាក់ថា លោក Lee គឺជាអ្នកនយោបាយដែលតែងតែប្រើប្រាស់សំដីវាយប្រហារចំៗ ខណៈលោកបានទទួលរងបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០២២ ក្នុងលទ្ធផលដ៏តានតឹងបំផុត បាននិងកំពុងប្រមូលផ្តុំគណបក្សដើម្បីរក្សាសំឡេងភាគច្រើនក្នុងសភាដែលខ្លួនកាន់កាប់ប្រឆាំងនឹងក្រុមអភិរក្សរបស់លោកប្រធានាធិបតី យ៊ូន ស៊ុកយុល (Yoon Suk Yeol)។

កូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតដ៏សំខាន់មួយនៅថ្ងៃទី១០ ខែមេសាខាងមុខ ដែលក្រុមគណបក្សអភិរក្សនឹងព្យាយាមយកឈ្នះសំឡេងភាគច្រើនមកវិញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦ ដែលនឹងអាចជួយដល់គោលនយោបាយគាំទ្រអាជីវកម្មរបស់លោកប្រធានាធិបតី Yoon រួមទាំងការកាត់បន្ថយពន្ធ និយតកម្ម និងកំណែទម្រង់សង្គម។ ការវាយប្រហារប្រឆាំងនឹងលោក Lee បានល្បីខ្ចរខ្ចាយយ៉ាងឆាប់រហ័ស ដោយសារវីដេអូនៃការឆ្មក់ចាក់មកលើលោកត្រូវគេថតបាន និងចែកចាយពេញបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់គណបក្សរបស់លោកផ្ទាល់ ក៏ដូចជាគូប្រជែងលើឆាកនយោបាយរបស់លោកមានការភ្ញាក់ផ្អើលដូចគ្នា ព្រមទាំងបានថ្កោលទោសរាល់អំពើហិង្សាប្រឆាំងនឹងឥស្សរជននយោបាយ។

លោកប្រធានាធិបតី យ៊ូន ស៊ុកយុល បានថ្កោលទោសការវាយប្រហារម្តងទៀតថាជា "ភេរវកម្ម" ហើយបាននិយាយថាអំពើនេះគឺជា "សត្រូវនៃលទ្ធិប្រជាធិបតេយ្យសេរី" ហើយលោកក៏បានជូនពរឱ្យលោក Lee ឆាប់ជាសះស្បើយផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក