ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០២៣បានជាង ៣៧លានដុល្លារអាមេរិក

សៀមរាប៖ រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសបានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរមានជាង៨០ម៉ឺននាក់ ទទួលបានចំណូលជាង ៣៧លានដុល្លារ កើនឡើងជាង២០០ភាគរយបើធៀបនឹងឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ភ្ញៀវទេសចរបរទេស បានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៧៩៨ ០៦៩នាក់ ខណៈចំណូលដែលប្រមូលបានពីការលក់សំបុត្របានចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារអាម៉េរិក បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ មានការកើនឡើង ២២២,៦៨ ភាគរយ។

ដោយឡែក ក្នុងខែធ្នូ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៩៨ ០៧៣ នាក់ ដោយទទួលបានចំណូលចំនួន ៤ ៦៥២ ១៤១ ដុល្លារ។

ទន្ទឹមនោះ ការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់ខែធ្នូ ឆ្នាំ២០២៣ទទួលបានភ្ញៀវទេសចរបរទេសចំនួន ២ ៥២៦នាក់ រកចំណូលបាន ៣៧ ៨៩០ដុល្លារ ខណៈ សរុបចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ មានចំនួន ១៤ ៨០៦នាក់ ទទួលបានចំណូល ២២២ ០៩០ដុល្លារ។

ជាមួយគ្នានេះ ចំណូលពីការលក់សំបុត្រទូក ខែធ្នូ មានចំនួន ៦៣ ៦៣៨ ដុល្លារ។ សរុបចំណូលលក់សំបុត្រទូក រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ មានចំនួន៥៦៤ ៦៧១ដុល្លារ។

គួរឱ្យដឹងដែរថា ថ្ងៃឆ្លងឆ្នាំសកល២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ៣០៤ ០៦៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ២៩៥ ០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៩ ០៦៤ នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក