កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកា.ប់យកម៉ូតូ នៅក្រុងបានលុង, ជនសង្ស័.យ៣នាក់ ត្រូវចា.ប់ខ្លួនបាននៅក្រុងព្រះសីហនុ.! | សាឡ់ងដឹកខ្សាច់មួយគ្រឿង បានលិចក្នុងសមុទ្រ មនុស្ស ៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព | ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា តុលាការចាត់ការសំណុំរឿងគ្រឿងញៀនសរុបចំនួន ៩៣ករណី មានជនសង្ស័យចំនួន ២៣០នាក់ | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដឹកនាំធ្វើសន្និសីទសារព័ត៌មានមួយជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា | ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅប្រុសក្នុងការប្រឡងកម្រិតសកលនៅឌូបៃ | ទស្សនាការផ្សាយផ្ទាល់: សន្និសីទសារព័ត៌មាន ស្តីពីករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា |

អគ្គស្នងការនគរបាលជាតិ ថាបទល្មើសបច្ចេកវិទ្យាភាគច្រើនកើតឡើងនៅភ្នំពេញ ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តសៀមរាប

ភ្នំពេញ៖ ខណៈបច្ចុប្បន្នជាយុគសម័យបច្ចេកវិទ្យាជឿនលឿន ប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសនៅតាមទីជនបទ។ ពលរដ្ឋនៅតាមមូលដ្ឋានបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ប៉ុន្ដែសមត្ថកិច្ចនៃការជួយសង្គ្រោះរបស់មន្ដ្រីមូលដ្ឋានហាក់នៅមានកម្រិតនៅឡើយ។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ក្នុងចំណោមពាក្យបណ្តឹងទាក់ទងនឹងការបោកបញ្ឆោតតាមបច្ចេកវិទ្យា ភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តសៀមរាប ដែលទាមទារឱ្យសមត្ថកិច្ចត្រូវពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពចំណុះរាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងឱ្យដឹងបែបនេះក្នុងពេលលោកធ្វើជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំផ្សព្វផ្សាយការងារបញ្ចូលសូចនាករ នៃវិធានការគន្លឹះក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ ស ថេត កត់សម្គាល់ឃើញថា សមត្ថភាពរបស់សមត្ថកិច្ចក្នុងការបង្រា្កប និងជួយសង្គ្រោះជនរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ។ ដោយមើលឃើញពីបញ្ហានេះ អគ្គស្នងការនគរបាលជាតិបានធ្វើបទបង្ហាញអំពីការគ្រប់គ្រង និងស្រាវជ្រាវលើបទល្មើសបច្ចេកវិទ្យា ទៅសមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីជួយដល់ជនរងគ្រោះ។

នាយឧត្តមសេនីយ៍ ស ថេត បាននិយាយថា៖ «ដើម្បីយើងយល់ដឹងក្នុងការគ្រប់គ្រង ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបទៅលើបទល្មើសនេះ យើងត្រូវតែមានការយល់ដឹងអំពីបច្ចេកវិទ្យា ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជាមួយនាយកដ្ឋានជំនាញដើម្បីជួយគ្នា។ យើងត្រូវទទួលស្គាល់ថាមន្ដ្រីរបស់យើងមិនទាន់ទទួលបានការបណ្ដុះបណ្ដាលលើបញ្ហាអស់ទាំងនេះ ដូច្នេះបញ្ហាកើតឡើងច្រើន»

អគ្គស្នងការនគរបាលជាតិ លោក ស ថេត បានបន្ថែមថា កាលណាសមត្ថកិច្ចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា នោះអាចពន្យល់ណែនាំពលរដ្ឋអំពីកលល្បិចនៃការឆបោករបស់ក្រុមឧក្រិដ្ឋជន។

នៅពេលមន្ដ្រីនគរបាលទទួលបានការបណ្ដុះបណ្ដាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបហើយនោះ គឺអាចពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីកលល្បិច នៃការបោកបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន។ លោក បន្តថា នៅពេលសមត្ថកិច្ចគ្រប់គ្រងបទល្មើសនេះបាន នោះនឹងអាចឈានទៅការបង្ក្រាបបទល្មើសផ្សេងទៀត ដែលមានការពាក់ព័ន្ធបានដោយជោគជ័យផងដែរ។

ដើម្បីប្រសិទ្ធភាពការងារ អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចបង្កើតក្រុមការងាររាជរដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមាន ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ជាប្រធានដឹកនាំ។ ក្រុមការងារនេះ មានតួនាទីសហការរៀបចំអនុវត្ត និងផ្សព្វផ្សាយពាក់ព័ន្ធការងារឌីជីថលថ្នាក់ជាតិ និងអន្ដរជាតិ កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព គ្រប់គ្រង តាមដាន ធ្វើបច្ចុប្បន្នភាពការងារ និងជាសេនាធិការលើការងារគ្រប់គ្រងឌីជីថលរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក