ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជនជាតិស្វីសជិះម៉ូតូយកជើងបើកត្រូវហៅមកធ្វើកិច្ចសន្យាប្ដេជ្ញាគោរពច្បាប់កម្ពុជា

ភ្នំពេញ៖ បុរសជនជាតិស្វីសម្នាក់បានបើកបរម៉ូតូធំលើកជើងដាក់លើដៃចង្កូត នៅលើផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចហៅមកណែនាំ ផាកវិន័យ និងធ្វើកិច្ចសន្យា។

ក្នុងកិច្ចសន្យាសរសេរជាភាសាខ្មែរ បុរសជនជាតិស្វីសនោះ បានសន្យាថា ឈប់បើកបរម៉ូតូលើកជើងដាក់លើដៃចង្កូតទៀតហើយ ហើយក៏សន្យាចូលរួមគោរពច្បាប់ចរាចរណ៍នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រើនរម្លឹកជាថ្មីអំពីលក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចេញចូលគន្លងទាំង ៣ប្រភេទ នៅលើផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវ ដើម្បីគោលការណ៍សុវត្ថិភាព ការជួយកាត់បន្ថយការកកស្ទះ និងមិនចំណាយពេលរង់ចាំយូរ។

នៅលើផ្លូវល្បឿនលឿន អាចអនុញ្ញាតឱ្យបើកបរក្នុងល្បឿនអប្បបរមា ៦០ក្នុងមួយម៉ោង ល្បឿនអតិបរមា ១២០ក្នុងមួយម៉ោងសម្រាប់ប្រភេទរថយន្តគ្រួសារ និងធុនស្រាល។ ល្បឿនអប្បរមា ៦០ក្នុងមួយម៉ោង ល្បឿនអតិបរមា ១០០ក្នុងមួយម៉ោង សម្រាប់រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ 500cc/27kW ឡើងទៅ។ ល្បឿនអប្បរមា ៦០ក្នុងមួយម៉ោង ល្បឿនអតិបរមា ៨០ក្នុងមួយម៉ោងសម្រាប់រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត។

ក្រសួងអំពាវនាវពលរដ្ឋចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកម្ពុជាមានអត្រាគ្រោះថ្នាក់ និងអត្រាបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ កាន់តែតិចទៅៗ ស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០ ដែលបានដាក់ចេញ និងផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក