TOP NEWS : កម្ពុជាហាមជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា ចូលក្នុងប្រទេស
ភ្នំពេញ : ក្រសួងសុខាភិបាលកម្ពុជាបានយល់ឃើញថាចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពខ្លាំង និងលឿនជាងពេលមុនៗ ហើយតាមការសង្កេតមើលនៅលើពិភពលោក ឃើញថា ក្រៅពីការរាតត្បាតជាសកលនៃវីរុសបម្លែងថ្មីប្រភេទ B117 មានប្រភពមកពី ប្រទេសអង់គ្លេស ទើបតែមានលេចចេញនូវវីរុសបម្លែងថ្មីមួយផ្សេងទៀតឈ្មោះថា B1617 មានប្រភពចេញពី ប្រទេសឥណ្ឌាដែលមានការឆ្លងខ្លាំងនិងមានភាពធ្ងន់ធ្ងរជាងប្រភេទ B1I7 ទៅទៀត។
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះបន្ទាប់ពីទទួលការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាលសម្រេចហាមឃាត់ការធ្វើដំណើចូលមក ប្រទេសកម្ពុជាមួយរយ:រហូតដល់មានការជូនដំណឹងជាថ្មី ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល បីសប្ដាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ៕