ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសរបស់រាជរដ្ឋាភិបាល ជាយាន្តជួយគ្រួសារក្រីក្រ

ភ្នំពេញ៖ យុវជនមកពីគ្រួសារក្រីក្រម្នាក់នៅស្រុកស្ទោង ខេត្តកំពង់ធំ សប្បាយចិត្តជាខ្លាំងដោយសារបានបន្តការសិក្សាលើជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃនិងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្រោមគម្រោងថ្នាក់ជាតិស្តីពីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល។

ក្នុងនាមជាសិស្សក្រីក្រម្នាក់ យុវជន ឃា សុគុន បានលើកឡើងថា វគ្គសិក្សានេះ អាចសម្រួលជីវភាពគ្រួសារក្រីក្រ ផ្តល់ជំនាញច្បាស់លាស់ និងសមត្ថភាពពេញលេញ ក្នុងការស្វែងរកការងារល្អប្រសើរ មានប្រាក់ខែសមរម្យ ដែលអាចជួយស្ថានភាពគ្រួសារ និងប្រទេសជាតិបាន។

ក្រៅពីនេះ យុវជនមកពីគ្រួសារក្រីក្រមួយនេះ បានអគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលផ្តល់ឱកាសឱ្យគេ មកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យផ្សេងទៀត ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។

មានដើមកំណើតមកពីខេត្តកំពង់ធំ យុវជន ឃា សុគុន មានក្តីស្រម៉ៃចង់ក្លាយជាម្ចាស់អាជីវកម្មតូចមួយនៅស្រុកកំណើតដោយយកជំនាញដែលបានសិក្សានៅភ្នំពេញជាយាន្ត។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥សែននាក់ ដែលមានរយៈពេល ៤ខែ សិក្សាដោយឥតគិតថ្លៃ ម្យ៉ាងវិញទៀត យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់បញ្ចប់ការសិក្សា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក