ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោផ្ដល់ថវិកា ៥០មុឺនរៀលក្នុងមួយខែដល់លោកយាយលក់សណ្ដែកដីស្ងោរដែលមានអាយុ ៨៧ឆ្នាំម្នាក់

ភ្នំពេញ៖ ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ថវិកាផ្ទាល់ខ្លួនរបស់សម្ដេចចំនួន ៥០ម៉ឺនរៀលក្នុងមួយខែដល់លោកយាយលក់សណ្ដែកដីស្ងោរអាយុ ៨៧ម្នាក់ ដែលធ្វើដំណើរពីតាកែវមកលក់នៅភ្នំពេញ។

សម្ដេចបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចថា៖ «ថ្ងៃនេះតាមរយៈលោក សេង ទៀង ខ្ញុំឱ្យរកលោកយាយលក់សណ្តែកដីស្តោដែលមានព្រះជន្ម ៨៧ឆ្នាំ។ គាត់ចេញពីខេត្តតាកែវមកលក់នៅភ្នំពេញមកព្រឹកត្រឡប់ទៅវិញពេលល្ងាច។ ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដីដែលធ្វើដំណើរផ្លូវឆ្ងាយដោយជំនួសវិញនូវការផ្តល់ថវិការបស់ខ្ញុំ ៥០មុឺនរៀលក្នុងមួយខែ។ ទឹកប្រាក់នេះមានចំនួនច្រើនជាងប្រាក់ដែលគាត់លក់បាន ៥ពាន់ទៅ ១មុឺនរៀលក្នុងមួយថ្ងៃ។ ថ្ងៃនេះក៏បានផ្តល់ថវិកាជូនលោកយាយ ២លានរៀលផងដែរ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក