សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

បើកការប្រកួតជើងឯកស៊ូមតិឆ្នាំ២០២៣ ដែលរៀបចំដោយ CamDEBATE

ភ្នំពេញ៖ CamDEBATE ទទួលបានការឧបត្ថម្ភពីសកលវិទ្យាល័យ Deakin University រៀបចំពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ (CamDEBATE) ២០២៤ ដោយអ្នកឈ្នះនឹងទទួលបានការទៅទស្សនកិច្ចសិក្សានៅអង់គ្លេសរយៈពេល ២សប្តាហ៍ បានមេដាយ វិញ្ញាបនបត្រ អាហារូបករណ៍សិក្សាមួយឆ្នាំពេញនៅ ACE និងរង្វាន់ផ្សេងទៀត។

សម្រាប់ជើងឯករងនឹងទទួលបាន មេដាយ វិញ្ញាបនបត្រ កង់ អាហារូបករណ៍សិក្សាមួយឆ្នាំពេញនៅ ACE និងរង្វាន់ផ្សេងទៀត។

កម្មវិធីប្រកួតស៊ូមតិនេះ ធ្វើឡើងក្នុងគោលបំណងបណ្តុះវប្បធម៌សន្ទនា និងការចែករំលែកទស្សនៈផ្សេងៗ ដើម្បីលើកកម្ពស់ និងជំរុញការយល់ដឹង មិត្តភាព និងចំណេះដឹង ដល់យុវជននៅកម្ពុជា។

សាធារណជនដែលចាប់អារម្មណ៍នូវកម្មវិធីប្រកួតនេះ អាចដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សាធារណជនអាចបំពេញព័ត៌មានរបស់អ្នកនៅក្នុងតំណភ្ជាប់នេះ https://bit.ly/3utfDrM ដើម្បីឱ្យក្រុមការងារទាក់ទងទៅ។

ព័ត៌មានលម្អិតអាចឆែកតាមគេហទំព័រ www.camdebate.orgsecretariat@camdebate.org ឬ ឆានែលតេឡេក្រាម៖ https://t.me/camdebate ឬទាក់ទងតាមទូរសព្ទលេ 086 778759៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក