ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការធ្វើលិខិតឆ្លងដែនសម្រាប់ពលករខ្មែរនៅក្រៅប្រទេស ចាប់ផ្តើមនៅប្រទេសកូរ៉េមុនគេ

កូរ៉េ៖ ពលរដ្ឋ និងពលករខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េអាចអញ្ជើញមកធ្វើលិខិតឆ្លងដែនធម្មតា ដែលមានរយៈពេល ៤ខែចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដើម្បីទទួលបានព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈទូរសព្ទលេខ ៨២ ០២ ៣៧៨៥ ១០៤១ ឬអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈទូរសព្ទលេខ +៨២ ០១០ ៨៨៩៨ ៨៦៤៤ នៅរៀងរាល់ម៉ោងធ្វើការ។

អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន បានបញ្ជាក់ប្រាប់ EAC ឱ្យដឹងថា ប្រទេសបន្ទាប់ទៀតដែលផ្តល់សេវាធ្វើលិខិតឆ្លងដែនជាបន្តទៀតនេះ គឺប្រទេសជប៉ុន។ លោកបន្តថា រាជរដ្ឋាភិបាល មានគោលដៅផ្តល់ការធ្វើលិខិតឆ្លងដែន ដល់ពលករខ្មែរនៅតាមប្រទេសនានាដទៃទៀតផងដែរ។   

ការប្រកាសធ្វើលិខិតឆ្លងដែនសម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ដោយយោងតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតកាលអំឡុងខែកញ្ញា ឆ្នាំ២០២៣ កន្លងមក។

ការសម្រួលឱ្យមានសេវាផ្តល់លិខិតឆ្លងដែនសម្រាប់ពលរដ្ឋនៅក្រៅប្រទេសនេះ ផ្តល់ភាពងាយស្រួលដោយមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរមកភ្នំពេញដើម្បីធ្វើលិខិតឆ្លងដែននោះទេ ពោលចំណេញទាំងថវិកា និងពេលវេលា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក