ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប បុកគ្រឹះសាងសង់អាគារថ្មីលើដីរដ្ឋដែលលោក គង់ គាំ ប្រគល់ជូនវិញ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អាគារថ្មីស្ថិតនៅដីឡូនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដីនេះត្រូវបានអតីតឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ប្រគល់ជូនរដ្ឋវិញកាលពីខែមករា ឆ្នាំ២០២៣។

ការបញ្ចុះបឋមសិលានេះគឺជិតដល់ខួបមួយឆ្នាំនៃការប្រគល់ដីឱ្យរដ្ឋវិញរបស់លោក គង់ គាំ។

ការបញ្ចុះបឋមសិលានេះរៀបចំឡើងក្រោមអធិបតីប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ និងភរិយា រួមទាំងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នជាតិបោះឆ្នោតមួយនេះផងដែរ។

អ្នកនាំពាក្យគ.ជ.ប លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា៖ «ជាសំណង់ដ៏រឹងមាំដែលសបញ្ជាក់ឲ្យឃើញពីការចាក់ឫសប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា តាមរយ:ការបោះឆ្នោត»។

គួរឱ្យដឹងផងដែរថាបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវករណីបំពានយកដីនិងផ្ទះរបស់រដ្ឋដោយលោក គង់ គាំ នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ និងភរិយាអ្នកស្រី សៀក អយ បានសម្រេចប្រគល់ដីនិងផ្ទះ ដែលស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានទំហំដី ៥ ២៩០ម៉ែត្រការ៉េ ទៅឱ្យក្រសួងការបរទេសវិញ។ ក្រោយមានការប្រគល់ជូនក្រសួងការបរទេសវិញរាជរដ្ឋាភិបាលបានសម្រេចប្រគល់ដីដែលមានតម្លៃរាប់សិបលានដុល្លារនេះឱ្យទៅ គ.ជ.ប ធ្វើជាស្នាក់ការរបស់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក