ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ថ្ងៃឆ្លងឆ្នាំនៅខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ៤៧ម៉ឺននាក់

ព្រះសីហនុ៖ តាមរបាយការណ៍ដែល EAC ទទួលបានពីប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា ក្នុងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៤៧២ ៦៩៧នាក់ កើនឡើង ២១,២៤ភាគរយ។

បើតាមលោក តាំង សុចិត្តគ្រឹស្នា ក្នុងចំណោមភ្ញៀវទេសចរសរុប ក្នុងនោះភ្ញៀវជាតិ ៤៦៤ ១០០នាក់ កើនឡើង ២១,០៥ភាគរយ ចំណែកភ្ញៀវអន្តរជាតិ ៨ ៥៩៧នាក់ ថយចុះ ១,៩៦ភាគរយ។

ប្រធានមន្ទីរទេសចរណ៍បញ្ជាក់ឱ្យដឹងថា ភ្ញៀវទេសចរភាគច្រើនចូលចិត្តទៅកម្សាន្តលេងនៅតាមបណ្តាឆ្នេរ និងរមណីយនានា សរុបមានចំនួន ៤៦៥ ៨៩៣នាក់ កើនឡើង ២០,០១ភាគរយ។ ដោយឡែកនៅតាមកោះនានា មានភ្ញៀវទេសចរធ្វើដំណើរទៅកម្សាន្តលេងចំនួន ៣ ៥៧៨នាក់ កើនឡើង ១២៩,៩៥ភាគរយ។

ភ្ញៀវទេសចរនៅថ្ងៃបុណ្យឆ្លងឆ្នាំនេះមានសន្ទុះកើនឡើងខ្លាំង ខណៈអាជ្ញាធរបានពង្រឹងសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពភ្ញៀវទេសចរបានល្អប្រសើរ ប៉ុន្តែផ្នែកអនាម័យវិញ លោកប្រធានមន្ទីរទេសចរណ៍ កត់សម្គាល់ថា ភ្ញៀវទេសចរភាគច្រើនបានចូលរួមទុកដាក់សំរាមបានត្រឹមត្រូវ ខ្លះទៀតពួកគាត់នៅមិនទាន់ចូលរួមថែរក្សាបរិស្ថាននៅឡើយទេ ខណៈមកដល់ថ្ងៃនេះផ្នែកអនាម័យកំពុងញាប់ដៃប្រមូលសំរាមនៅតាមឆ្នេរនៅឡើយ។

ខណៈមានកំណើនភ្ញៀវទេសចរ នៅតាមផ្លូវល្បឿនលឿនពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ បង្កជាការកកស្ទះក៏ព្រោះតែអ្នកប្រើប្រាស់រថយន្តមិនយល់ច្បាស់ពីគន្លងរថយន្តរបស់ខ្លួនថាអាចប្រើប្រាស់គន្លងណាមួយនៅតាមច្រកចេញចូល។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវពលរដ្ឋប្រើប្រាស់គន្លង ETC និង ANPR ឱ្យបានច្រើន ជាពិសេសការប្រើប្រាស់ទំនើបកម្មបច្ចេកវិទ្យាឌីជីថល ដោយបញ្ចូលសមតុល្យទឹកប្រាក់ជាមុនទៅក្នុងផ្លាកលេខយានយន្ត ដើម្បីកាត់បន្ថយការចំណាយពេលទូទាត់សាច់ប្រាក់នៅនឹងបញ្ជរ ដែលជាហេតុនាំឲ្យមានការកកស្ទះ និងរង់ចាំយូរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក