ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ១៤០នាក់ បន្តភៀសខ្លួនពីមីយ៉ាន់ម៉ាដល់ទឹកដីឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara បានរាយការណ៍ថា មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) យ៉ាងហោចណាស់ ១៤០នាក់បានធ្វើដំណើរមកដល់ខេត្តស៊ូម៉ាត្រាខាងជើង (North Sumatra) កាលពីចុងសប្តាហ៍កន្លងទៅ ដោយបញ្ជាក់ថានេះគឺការកើនឡើងបន្ថែមទៀតនូវចំនួនសមាជិកនៃជនជាតិភាគតិចមូស្លីមមីយ៉ាន់ម៉ាទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ តាមរបាយការណ៍ប៉ូលិសឱ្យដឹងថា ក្រុមជនភៀសខ្លួនខាងលើនេះ ដែលភាគច្រើនជាស្ត្រី និងកុមារ បានធ្វើដំណើរមកដល់ទឹកដីឥណ្ឌូណេស៊ីក្នុងតំបន់ Deli Serdang នៃខេត្តស៊ូម៉ាត្រាខាងជើង កាលពីល្ងាចថ្ងៃសៅរ៍។

ការធ្វើដំណើរមកដល់របស់ក្រុមជនភៀសខ្លួនខាងលើនេះកើតឡើង ក្រោយពេលដែលប៉ូលិសបានបញ្ជាក់ពីហេតុការណ៍នៃការបណ្តេញទូកផ្ទុកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដោយកងទ័ពជើងទឹកនៅលើដែនសមុទ្រក្បែរកោះស៊ូម៉ាត្រា ស្របពេលដែលជនជាតិភាគតិចខាងលើនេះត្រូវបានធ្វើទុក្ខបុកម្នេញ ប្រឈមនឹងអរិភាព និងការបដិសេធកាន់តែខ្លាំងឡើងនៅក្នុងសង្គមនៃប្រទេសឥណ្ឌូនេស៊ី។ យោងតាមទិន្នន័យពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNCHR) បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ១,៥០០នាក់ហើយ បានចូលមកកាន់ទឹកដីឥណ្ឌូណេស៊ី រាប់ចាប់តាំងពីខែវិច្ឆិកាមក។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាច្រើនបានចាកចេញពីប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលពួកគេត្រូវបានគេចាត់ទុកជាទូទៅថាជាជនបរទេសមកពីអាស៊ីខាងត្បូង និងជាអ្នកជ្រៀតជ្រែកចូលក្នុងប្រទេស ហើយបដិសេធការផ្តល់សញ្ជាតិ និងទទួលរងការរំលោភបំពានពីអាជ្ញាធរ និងកងកម្លាំងមីយ៉ាន់ម៉ាផ្ទាល់។ កន្លងមក ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ភាគច្រើនតែងតែធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឬមិនដូច្នោះទេក៏ធ្វើដំណើរសំដៅទៅម៉ាឡេស៊ីដែលនៅក្បែរគ្នានោះដែរ។ 

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលជាប្រទេសដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេលើពិភពលោក មិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ នោះទេ ប៉ុន្តែកន្លងមកប្រទេសនេះតែងមានប្រវត្តិទទួលយកជនភៀសខ្លួនជានិច្ច ប្រសិនបើពួកគេធ្វើដំណើរមកដល់ទឹកដីរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក