ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កងទ័ពអ៊ីស្រាអែលព្រមានថា សង្គ្រាមនៅតំបន់ហ្គាហ្សានឹងអូសបន្លាយពេញមួយឆ្នាំ២០២៤

អ៉ីស្រាអែល៖ អ៊ីស្រាអែលបានព្រមានថា សង្គ្រាមដែលកំពុងកើតមាននាពេលបច្ចុប្បន្នជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សានឹងនៅតែបន្តអូសបន្លាយក្នុងឆ្នាំ២០២៤ ខណៈដែលការវាយប្រហារដោយឥតឈប់ឈរបានសម្លាប់មនុស្សរាប់សិបនាក់នៅហ្គាហ្សា ហើយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏បានបាញ់គ្រាប់រ៉ុក្កែតមួយគ្រាប់បន្ថែមនៅពាក់កណ្តាលអធ្រាត ឈានចូលថ្ងៃទី០១ ខែមករានេះ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយនៅក្នុងសារឆ្នាំថ្មីថា កងកម្លាំងយោធាបម្រុងប្រមាណជា ៣០០​,០០០នាក់ នឹងសម្រាកមួយរយៈដើម្បីត្រៀមខ្លួនសម្រាប់ "ការប្រយុទ្ធដ៏យូរអង្វែង" នាពេលខាងមុខ។

មន្ត្រីក្រសួងសុខាភិបាលថ្លែងថា ការវាយប្រហារទ្រង់ទ្រាយធំសាជាថ្មីមកលើតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់ ខណៈការវាយប្រហារនេះក៏បានធ្វើឡើងទ្រង់ទ្រាយធំ រួមទាំងការវាយប្រហារតាមផ្លូវអាកាស ដែលត្រូវបានរាយការណ៍ថាកើតមាននៅពាសពេញទឹកដីដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែល។ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សារាយការណ៍ថា សាកសពមនុស្សចំនួន ១៥នាក់ដែលជាសាច់ញាត់គ្រួសារតែមួយ ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទ ពីគំនរបាក់បែកនៃផ្ទះដែលត្រូវបានទម្លាក់គ្រាប់បែកនៅតំបន់ Jabalia ភាគខាងជើងនៃទឹកដីតំបន់ហ្គាហ្សា។ លោក Sami Hamouda អាយុ ៦៤ឆ្នាំបានប្រាប់មកកាន់សារព័ត៌មាន AFP ថា៖ ""វាជាឆ្នាំដ៏អាក្រក់បំផុតនៃជីវិតរបស់យើង។ ជារៀងរាល់ថ្ងៃថ្មី គឺដូចថ្ងៃមុនៗដែរ មានតែការទម្លាក់គ្រាប់បែក ការស្លាប់ និងការសម្លាប់ទ្រង់ទ្រាយធំ"។ 

គួរឱ្យកត់សម្គាល់ថា ក្រុមហាម៉ាស់បានចាប់ផ្តើមឆ្នាំថ្មីជាមួយការបាញ់រ៉ុក្កែតមួយគ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល ជាអ្វីដែលក្រុមនេះបានហៅថាជា "ការឆ្លើយតបចំពោះការសម្លាប់រង្គាលមកលើជនស៊ីវិល"។ អ្នកសារព័ត៌៌មាន AFP ប្រចាំរដ្ឋធានី Tel Aviv បានឃើញផ្ទាល់ភ្នែកនូវប្រព័ន្ធការពារកាំជ្រួចស្ទាក់ចាប់គ្រាប់រ៉ុក្កែតពីលើអាកាស ខណៈពលរដ្ឋដែលបានឃើញហេតុការណ៍ខ្លះបានរត់ពួន និងខ្លះទៀតបន្តពិធីជប់លៀងដោយគ្រវីក្បាលហួសចិត្ត។

សង្គ្រាមនៅហ្គាហ្សាដ៏បង្ហូរឈាមបំផុតមិនធ្លាប់មានបានកើតឡើង ក្រោយហេតុការណ៍នៃការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលាពីសំណាក់ក្រុមហាម៉ាសមកលើប្រទេសអ៊៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សស្លាប់ប្រហែល ១,១៤០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ក្រុមសកម្មប្រយុទ្ធក៏បានចាប់មនុស្សប្រហែល ២៥០នាក់ជាចំណាប់ខ្មាំងផងដែរ ដែលច្រើនជាងពាក់កណ្តាលនៃចំណាប់ខ្មាំងទាំងនោះនៅតែស្ថិតក្នុងតំបន់ហ្គាហ្សានៅឡើយ។ កងទ័ពអ៊ីស្រាអែលបានអះអាងថា ទាហានរបស់ខ្លួនចំនួន ១៧២នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់រួមគ្នាថាជាអង្គការ "ភេរវកម្ម"៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក