ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចក្រភពអង់គ្លេសព្រមានចាត់វិធានការដោយផ្ទាល់លើក្រុមឧទ្ទាមហ៊ូទី ដែលបង្កការគំរាមកំហែងលើសមុទ្រក្រហម

ចក្រភពអង់គ្លេស៖ អគ្គលេខាធិការការពារជាតិ លោក Grant Shapps បានបញ្ជាក់នៅថ្ងៃទី០១ ខែមករានេះថា ចក្រភពអង់គ្លេស "មានឆន្ទៈចាត់វិធានការដោយផ្ទាល់" ប្រឆាំងនឹងពួកឧទ្ទាមហ៊ូទី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន ដែលបានវាយប្រហារម្តងហើយម្តងទៀតលើនាវានៅក្នុងដែនសមុទ្រក្រហម។ ការព្រមានរបស់ទីក្រុងឡុងដ៍កើតឡើងចំពេលដែលភាពតានតឹងកើនឡើងនៅក្នុងផ្លូវដឹកជញ្ជូនដ៏សំខាន់ ដោយឧទ្ធម្ភាគចក្រកងទ័ពជើងទឹកអាមេរិកបានបាញ់ទៅលើក្រុមឧទ្ទាម Houthi កាលពីថ្ងៃអាទិត្យ ខណៈដែលបានក្រុមនេះបានព្យាយាមតោងឡើងលើកប៉ាល់ដឹកទំនិញ។

ក្រុមឧទ្ទាមហ៊៊ូទីដែលបានដណ្ដើមកាន់កាប់រដ្ឋធានីសាណា របស់ប្រទេសយេម៉ែនក្នុងឆ្នាំ២០១៤ និងគ្រប់គ្រងតំបន់សំខាន់ៗជាច្រើនក្នុងប្រទេសរួមទាំងឆ្នេរសមុទ្រក្រហម បានរាយការណ៍ថាមានមនុស្សស្លាប់ និងបាត់ខ្លួនយ៉ាងហោច ១០នាក់ក្នុងហេតុការណ៍ប៉ះទង្គិចកាលពីថ្ងៃអាទិត្យ។ ពួកក្រុមឧទ្ទាម Houthis ដែលអះអាងថាពួកគេកំពុងធ្វើសកម្មភាពក្នុងស្មារតីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសនៅតំបន់ហ្គាហ្សា បានព្យាយាមវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលម្តងហើយម្តងទៀត ទៅលើនាវាដែលឆ្លងកាត់តំបន់សមុទ្រក្រហម ដែលច្រកនេះគឺជាផ្លូវទឹកដ៏សំខាន់នៃការដឹកជញ្ជូនពាណិជ្ជកម្មប្រហែលជា ១២ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោក។ 

ប៉ុន្មានម៉ោងបន្ទាប់ពីកើតមានឧប្បត្តិហេតុចុងក្រោយនេះ លោក Shapps និយាយថាចក្រភពអង់គ្លេសអាចនឹងបង្កើនអន្តរាគមន៍យោធារបស់ខ្លួន។ គួររំឮកថា នាវាពិឃាតរបស់អង់គ្លេសក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ដែលគេសង្ស័យថាជាក្រុមឧទ្ទាម Houthi ដែលមានគោលបំណងវាយប្រហារនៅលើសមុទ្រក្រហមកាលពីពាក់កណ្តាលខែធ្នូផងដែរ។ តាមរយៈកាសែត Daily Telegraph លោកបានថ្លែងថា "យើងមានឆន្ទៈក្នុងការចាត់វិធានការដោយផ្ទាល់ ហើយយើងនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការបន្ថែមទៀតដើម្បីទប់ស្កាត់ការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រក្រហម"

សារព័ត៌មាន Telegraph បញ្ជាក់ថា ទីក្រុងឡុងដ៍កំពុងរៀបចំផែនការជាមួយទីក្រុងវ៉ាស៊ីនតោន សម្រាប់ប្រតិបត្តិការយោធាដ៏មានសក្តានុពលមួយប្រឆាំងនឹងពួកឧទ្ទាម Houthis ហើយបានរាយការណ៍ថា សេចក្តីថ្លែងការណ៍រួមនឹងធ្វើឡើងដែលផ្តល់ឱ្យពួកឧទ្ទាមនូវការព្រមានចុងក្រោយដើម្បីបញ្ឈប់ការវាយប្រហាររបស់ពួកគេ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron ក៏បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកបានចរចាផ្ទាល់ជាមួយសមភាគីអ៊ីរ៉ង់របស់លោក Hossein Amir-Abdollahian អំពីបញ្ហាភាពតានតឹងដែលកំពុងកើតមានឡើងនៅលើសមុទ្រក្រហម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក