សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ក្នុងឆ្នាំ២០២៣ មានភ្ញៀវទេសចរជិត ២០ម៉ឺននាក់មកទស្សនាប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

ព្រះវិហារ៖ រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរទទួលបានភ្ញៀវទេសចរសរុបជិត ២០ម៉ឺននាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពី ស្ថិតិភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និង រមណីយដ្ឋានប្រាសាទកោះកេរប្រចាំឆ្នាំ២០២៣ របស់អាជ្ញាធរជាតិព្រះវិហារ ចេញថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ឱ្យដឹងថា រយៈពេល ១២ខែ (ចាប់ពីខែមករា ដល់ខែធ្នូ) ឆ្នាំ២០២៣ នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ៩២ ៩៦៦នាក់ ថយចុះចំនួន ១៦៧% ធៀបនឹងឆ្នាំ២០២២។

ក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន ៨៣ ៧២៣នាក់ ថយចុះចំនួន ២២១% និងភ្ញៀវទេសចរបរទេស ចំនួន ៩ ២៤៣នាក់ កើនឡើងចំនួន ១ ២៥៩% ដែលកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ។

របាយការណ៍ស្ថិតិដដែលឱ្យដឹងថា រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលបានទទួលភ្ញៀវទេសចរ សរុបចំនួន ១០៥ ៤៦៤នាក់ កើនឡើង ចំនួន ៧១២% ធៀបនឹងឆ្នាំ២០២២ ក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន ៩០ ៦៥៨នាក់ កើនឡើងចំនួន ៦៣២% និងភ្ញៀវទេសចរបរទេស ចំនួន ១៤ ៨០៦ នាក់ កើនឡើងចំនួន ១ ៤៥៥%។

គួរឱ្យដឹងដែរថា ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

រីឯប្រាសាទកោះកេរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ក្នុងសតវត្សទី១០ (៩២៨-៩៤២) ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន ៧ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក