ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

បិទជាបណ្តោះអាសន្នផ្សារទឹកថ្លា យកសំណាកជាង៤០០នាក់ លទ្ធផលបឋមរកឃើញវិជ្ជមានកូវីដ-១៩ ជាង៧០នាក់

បន្ទាយមានជ័យ: រដ្ឋបាលក្រុងសិរីសោភ័ណបានបន្តចុះបិទជាបណ្ដោះអាសន្នផ្សារទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីប៉ុន្មានថ្ងៃមុនរដ្ឋបាលក្រុងសិរីសោភ័ណបានសម្រេចបិទជាបណ្តោះអាសន្ននូវផ្សារ សិរីសោភ័ណ ចំកណ្តាលក្រុងនិងបានរកឃើញអាជីវករលក់ដូរ នឹងអ្នកជាប់ពាក់ព័ន្ធមានកូវីដ-១៩ ចំនួន៣៩នាក់កាលពីពេលកន្លងទៅ។

ដោយឡែករដ្ឋបាលក្រុងបានបន្តបិទជាបណ្តោះអាសន្នផ្សារទឹកថ្លា បានអញ្ជើញបងប្អូនអាជីវករដើម្បីយកសំណាកតេស្តរហ័សរកកូវីដ-១៩ ចំនួនជាង៤០០នាក់ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ លទ្ធផលបឋមរកឃើញវិជ្ជមានជាង៧០នាក់ ហើយក្រុមគ្រូកំពុងបន្តធ្វើសំណាក់នាក់ដែលនៅសេសល់បន្តទៀត។

គួរបញ្ជាក់ដែរថានេះមិនមែនជាលើកទីមួយទេដែលរដ្ឋបាលក្រុងសិរីសោភ័ណ បានចុះបិទផ្សារនៅក្នុងក្រុងក្រោយពីមានអាជីវករផ្សាររកឃើញវិជ្ជមាន។ រហូតមកទល់ពេលនេះរដ្ឋបាលក្រុងបានបិទផ្សារចំនួន៥ រួមាននោះមាន ផ្សារអូរអំបិល, ផ្សារហ៊ុយឡេង, ផ្សារចំការគរ (ហៅ ផ្សារថ្មី ), ផ្សារសិរីសោភ័ណ និង ផ្សារទឹកថ្លា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក