លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ថ្ងៃឆ្លងឆ្នាំនៅខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរ ៣០ម៉ឺន ៤ពាន់នាក់

សៀមរាប៖ ថ្ងៃឆ្លងឆ្នាំសកល២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ៣០៤ ០៦៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ២៩៥ ០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៩ ០៦៤នាក់។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប។

តាមរបាយការណ៍ ថ្ងៃឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំចរាចរណ៍ បានប្រព្រឹត្តទៅដោយរលូន ពុំមានបាតុភាពណាមួយកើតឡើងឡើយ។ រដ្ឋបាលខេត្តបានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល២០២៣-២០២៤ និងបង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្តទៀតផង។ ជាមួយគ្នានេះមានការប្រគំមន្ត្រី កម្មវិធីកម្សាន្តផ្សេងៗ ការបាញ់កាំជ្រួច ជាដើម។

នាពិធីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល២០២៣ ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ»។ ពលរដ្ឋអាចបោះឆ្នោតគាំទ្រទីក្រុងដែលពេញចិត្តចាប់ពីម៉ោង៥ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ តាមរយៈគេហទំព័រ៖ https://bestcountdowncity.cambodiacleancity.com



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក