លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សម្ដេចតេជោរម្លឹកពីរឿងរ៉ាវមួយចំនួនដែលសម្ដេចជួបក្នុងខែមករា

ភ្នំពេញ÷ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានរម្លឹករឿងរ៉ាវមួយចំនួនដែលសម្ដេចបានជួបនិងចងចាំក្នុងខែមករា។ រឿងរ៉ាវទាំងនោះភាគច្រើនជារឿងល្អ និងជាប្រវត្តិសាស្ត្រនៃជាតិផងដែរ។

សម្ដេចតេជោបានសរសេរក្នុងបណ្ដាញសង្គមរបស់សម្ដេច នៅព្រឹកថ្ងៃអង្គារ៍ ទី២ ខែមករា ឆ្នាំ២០២៤ នេះថា ក្នុងខែមករាមានរឿងរ៉ាវជាច្រើនកើតឡើងសម្រាប់ការចងចាំរបស់សម្ដេច ក្នុងនោះមានរឿងមួយចំនួនដូចជា÷

១. សម្ដេចត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥។

២. ថ្ងៃរៀបការ ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ រវាងសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

៣. ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។

៤. សម្ដេចត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្សដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩។

៥. សម្ដេចតេជោត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩។

៦. សម្ដេចត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។

៧. ជំនួបចរចា សីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃទី២០ និងទី២១ ខែមករា ឆ្នាំ១៩៨៨។

៨. ការចាប់មានផ្ទៃពោះរបស់ភរិយាសម្ដេចនៃកំណើតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ខែមករា ឆ្នាំ១៩៧៧។

៩. ទទួលបានចៅទី១ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០០០។

ក្នុងនោះសម្ដេចតេជោថានៅមានរឿងរ៉ាវមួយចំនួនទៀតដែលកើតឡើងក្នុងខែមករា តែសម្ដេចគិតថាមិនចាំបាច់រំលឹកនោះទេ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក