លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ប្រធានាធិបតីកោះតៃវ៉ាន់ថ្លែងថា ទំនាក់ទំនងជាមួយចិននឹងសម្រេចដោយឆន្ទៈរបស់ប្រជាពលរដ្ឋផ្ទាល់

កោះតៃវ៉ាន់៖ ទំនាក់ទំនងរវាងកោះតៃវ៉ាន់ ជាមួយប្រទេសចិន ត្រូវតែសម្រេចដោយឆន្ទៈរបស់ប្រជាជន ហើយសន្តិភាពត្រូវតែផ្អែកលើ "សេចក្តីថ្លៃថ្នូរ"។ ការលើកឡើងខាងលើគឺជាការថ្លែងដោយប្រធានាធិបតីនៃកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃទី០១ ខែមករានេះ បន្ទាប់ពីមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយថា "ការបង្រួបបង្រួម" ជាមួយកោះនេះគឺរឿងដែលជៀសមិនរួច។ គួរឱ្យដឹងថា ប្រទេសចិនបាននិងកំពុងបង្កើនសម្ពាធយោធា ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួនជុំវិញការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យរបស់តៃវ៉ាន់ ខណៈថ្ងៃទី១៣ ខែមករានេះ កោះតៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភាថ្មី។ 

ផ្អែកតាមការថ្លែងរបស់លោក ស៊ី នៅក្នុងសុន្ទរកថានៅថ្ងៃចូលឆ្នាំសកល បានសង្កត់ធ្ងន់ខ្លាំងជាងឆ្នាំមុនៗដែលលោកបាននិយាយថា ប្រជាជននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជា "សមាជិកនៃគ្រួសារមួយរួមគ្នា"។ ដោយឡែក នៅពេលដែលមានការចោទសួរជុំវិញការថ្លែងរបស់ប្រធានាធិបតីចិន លោកស្រី សៃ អ៉ីងវិន ឆ្លើយតបថា គោលការណ៍សំខាន់បំផុតអំពីអ្វីដែលជាគោលការណ៍ត្រូវអនុវត្តក្នុងទំនាក់ទំនងជាមួយប្រទេសចិនគឺ "លទ្ធិប្រជាធិបតេយ្យ"។ លោកស្រីមានប្រសាសន៍ថា៖ "នេះគឺជាការទទួលយកឆន្ទៈរួមគ្នារបស់ប្រជាជនតៃវ៉ាន់ដើម្បីធ្វើការសម្រេចចិត្ត។ សរុបជារួមមក យើងគឺជាប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ"។ លោកស្រីបន្ថែមថា​៖ "ចិនគួរតែគោរពលទ្ធផលនៃការបោះឆ្នោតរបស់តៃវ៉ាន់ ហើយវាជាទំនួលខុសត្រូវរបស់ភាគីទាំងពីរក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រ"។

កន្លងមក ប្រធានាធិបតីជាស្រ្តីនៃកោះតៃវ៉ាន់ខាងលើបានព្យាយាមលើកសំណើជាច្រើនដើម្បីចរចាជាមួយចិន ប៉ុន្តែចិនតែងតែបដិសេធ ហើយអះអាងថាលោកស្រីគឺជាអ្នកបំបែកខ្លួន។ កន្លងមក លោកស្រី​ សៃ បានព្យាយាមជំរុញ និងទំនើបកម្មវិស័យការពារជាតិរបស់តៃវ៉ាន់ជាអាទិភាព រួមទាំងការជំរុញកម្មវិធីនាវាមុជទឹករបស់ជនជាតិដើមភាគតិចផងដែរ។ កន្លងមក រដ្ឋាភិបាលរបស់តៃវ៉ាន់បានព្រមានម្តងហើយម្តងទៀតថា ប្រទេសចិនកំពុងព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោត មិនថាដោយប្រើព័ត៌មានក្លែងក្លាយ ឬសម្ពាធយោធា ឬសម្ពាធពាណិជ្ជកម្មនោះទេ ហើយលោកស្រី សៃ បាននិយាយថា លោកស្រីសង្ឃឹមថាប្រជាជនអាចនឹងមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះ។ 

គួរបញ្ជាក់ថា បន្ទាប់ពីចិនបានចោទប្រកាន់តៃវ៉ាន់ថាបានដំឡើងរបាំងពាណិជ្ជកម្ម និងបញ្ចប់ការកាត់បន្ថយពន្ធមួយចំនួនសម្រាប់កោះនោះ កាលពីសប្តាហ៍មុនចិនក៏បានគំរាមកំហែងវិធានការសេដ្ឋកិច្ចបន្ថែមទៀតមកលើកោះនេះផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក