ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្នុងសារអបអរសាទរឆ្នាំថ្មី ប្រធានាធិបតីចិនបង្ហាញឆន្ទៈធ្វើការងាររួមគ្នាជាមួយសហរដ្ឋអាមេរិក

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះថា លោកមានឆន្ទៈក្នុងការធ្វើការងាររួមគ្នាជាមួយសហរដ្ឋអាមេរិកដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព ដោយលោកបានផ្លាស់ប្តូរការអបអរសាទរជាមួយសមភាគីសហរដ្ឋអាមេរិកក្នុងខួបនៃទំនាក់ទំនងការទូតរវាងប្រទេសមហាអំណាចទាំងពីរ។ 

លោកប្រធានាធិបតី ស៊ី និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបប្រជុំរួមគ្នានៅទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) ក្នុងខែវិច្ឆិកាកន្លងទៅ ដោយបានប្តេជ្ញាថានឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការប្រកួតប្រជែងដែលអាចរីករាលដាលទៅជាជម្លោះ។ ដោយឡែក នៅក្នុងការថ្លែងសារដើម្បីអបអរសាទរការប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោក Xi បាននិយាយថាភាគីទាំងពីរគួរតែ "ចាត់វិធានការជាក់ស្តែងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព សុខុមាលភាព និងនិរន្តរភាពនៃទំនាក់ទំនងចិន-អាមេរិក។

ទូរទស្សន៍រដ្ឋចិន CCTV បានបញ្ជាក់ថា "លោក Xi Jinping បានសង្កត់ធ្ងន់ថា ខ្ញុំមានឆន្ទៈក្នុងការធ្វើការជាមួយប្រធានាធិបតី Biden ដើម្បីបន្តរឹតចំណងទំនាក់ទំនងចិន-អាមេរិក ផ្តល់ផលប្រយោជន៍ទាំងប្រទេសចិន និងសហរដ្ឋអាមេរិក និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក"។ លោក Xi បានបន្ថែមថា “ការប្រកាន់ខ្ជាប់នូវវប្បធម៌៌គោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជាមាគ៌៌ាដ៏ត្រឹមត្រូវសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិកដើម្បីធ្វើអន្តរកម្មជាមួយគ្នា”

ក្រៅពីការថ្លែងសារអបអរសាទរឆ្នាំថ្មី និងប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក ប្រធានាធិបតីចិនក៏បានថ្លែងសារអបអរឆ្នាំថ្មីជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) ផងដែរ ខណៈមេដឹកនាំនៃប្រទេសទាំងពីរបានកំណត់យកឆ្នាំ២០២៤ ជា "ឆ្នាំនៃមិត្តភាព" សម្រាប់ប្រទេសទាំងពីរ ដោយនឹងចាប់ផ្តើមសកម្មភាពរួមគ្នាជាបន្តបន្ទាប់។ ក្រៅពីនេះ នៅថ្ងៃចូលឆ្នាំសកល ឆ្នាំ២០២៤ មេដឹកនាំកំពូលចិនខាងលើក៏បានផ្លាស់ប្តូរការស្វាគមន៍ឆ្នាំថ្មីជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ផងដែរ ខណៈឆ្នាំ​នេះ​គឺជា​ខួប​លើក​ទី​៧៥​ឆ្នាំ ​ដែល​ចិន​និង​រុស្ស៊ី​បង្កើត​ទំនាក់ទំនង​ការទូតជាមួយគ្នា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក