ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់វាយប្រហារប្រទេសជប៉ុននៅដើមឆ្នាំ ខណៈមានការព្រមានពីរលកយក្សស៊ូណាមិ

ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់កម្រិត ៧.៦រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសជប៉ុននៅថ្ងៃទី០១ ខែមករានេះ ដែលបង្កឱ្យមានការព្រមានអំពីហានិភ័យនៃរលកយក្សស៊ូណាមិ និងកំពុងស្ថិតក្នុងដំណាក់កាលណែនាំប្រជាជនឱ្យជម្លៀសខ្លួនចេញពីតំបន់ដែលរងការព្រមានហានិភ័យខ្ពស់។ ទូរទស្សន៍ NHK បានរាយការណ៍ថា រលកស៊ូណាមិដែលមានកម្ពស់ប្រហែល ១ម៉ែត្របានបោកបក់នៅតាមផ្នែកខ្លះតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន ខណៈរលកមួយចំនួនទៀតបោកបក់ក្នុងកម្ពស់ខ្ពស់់់ជាងការរំពឹងទុក។

មានសេចក្ដីរាយការណ៍មួយក្រោយពីហេតុការណ៍រញ្ជួយដីបានវាយប្រហារតំបន់ Noto ក្នុងខេត្ត Ishikawa បានឱ្យដឹងថា អាជ្ញាធរបានប្រាប់ទៅកាន់ប្រជាជនត្រូវតែជម្លៀសខ្លួនភ្លាមៗទៅកាន់ទីទួលខ្ពស់ដែលមានសុវត្ថិភាព។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រចំនួន ៣ រួមមានខេត្ត Ishikawa, Niigata និង Toyama។ 

ទីភ្នាក់ងារអាមេរិក និងជប៉ុនបានឱ្យដឹងដូចគ្នាថា រលកយក្សស៊ូណាមិដែលមានគ្រោះថ្នាក់ក្នុងកម្ពស់ដល់ទៅ ៥ម៉ែត្រអាចកើតមាននៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងជើង នៃផ្នែកកណ្តាលប្រទេសជប៉ុននៅថ្ងៃចន្ទនេះ ក្នុងចម្ងាយប្រហែលជា ៣០០គីឡូម៉ែត្រពីចំណុចកណ្តាលនៃហេតុការណ៍រញ្ជួយដី។ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិដែលមានមូលដ្ឋាននៅកោះហាវ៉ៃ សហរដ្ឋអាមេរិកបានព្រមានថា រលកយក្សស៊ូណាមិដ៏គ្រោះថ្នាក់កើតពីការរញ្ជួយដីនេះអាចកើតមានឡើងបាន ក្នុងចម្ងាយប្រហែលជា ៣០០គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី ខណៈទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានថា កម្ពស់រលកសមុទ្រអាចបោកបក់ដល់កម្ពស់ ៥ម៉ែត្រ។ រលកស៊ូណាមិកម្ពស់ ១.២ម៉ែត្រ ត្រូវបានគេរាយការណ៍ថា បានបោកបក់មកលើទីក្រុងWajima ក្នុងខេត្ត Ishikawa រួចទៅហើយ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបញ្ជាក់ថា តំបន់ Noto នៅលើសមុទ្ររបស់ប្រទេសជប៉ុនក្បែរកោះ Honshu បានជួបប្រទះការរញ្ជួយដីជាបន្តបន្ទាប់ដោយចាប់ផ្តើមជាមួយនឹងការរញ្ជួយកម្រិត ៥.៧រ៉ិចទ័រនៅម៉ោង ៤ៈ០៦នាទី (ម៉ោងក្នុងប្រទេសជប៉ុន)។ ក្រោយមកទៀត ទីតាំងនេះបានរងហេតុការណ៍រញ្ជួយដីជាបន្តបន្ទាប់រួមមាន គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ នៅម៉ោង ៤ៈ១០នាទីរសៀល, គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ នៅម៉ោង ៤ៈ១៨នាទីរសៀល, គ្រោះរញ្ជួយដីកម្រិត ៤.៥រ៉ិចទ័រ នៅម៉ោង ៤ៈ២៣នាទីរសៀល, គ្រោះរញ្ជួយដីកម្រិត ៤.៦រ៉ិចទ័រ នៅម៉ោង ៤ៈ២៩នាទីរសៀល និងគ្រោះរញ្ជួយដីកម្រិត ៤.៨រ៉ិចទ័រ នៅម៉ោង ៤ៈ២៣នាទីរសៀល៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក