កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

សមិទ្ធិផលសំខាន់ៗដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចក្នុងរយៈពេល៤ខែដើមអាណត្តិ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងរយៈពេល៤ខែដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចនូវសមិទ្ធិផលធំៗមួយចំនួនគួរឱ្យកត់សម្កាល់លើ វិស័យការងារ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ការលើកកម្ពស់ជីវភាពកម្មករនយោជិត ពង្រឹងកិច្ចសហការជាមួយបណ្តាដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ពង្រឹងកិច្ចកសហប្រតិបត្តិការជាមួយបណ្តាសហជីព និងបណ្តាវិស័យឯកជនានាលើការបង្វឹកកូនជាងផងដែរ។

សមិទ្ធិផលនៃកិច្ចការសំខាន់ៗទាំងនោះរួមមាន ការបញ្ចប់ដោយជោគជ័យលើការសម្របសម្រូលចរចាប្រាក់ឈ្នួលអប្បបរមាសំរាប់កម្មករនិយោជិតចំនួន ២០៤ ដុល្លារ ក្នុងឆ្នាំ២០២៤។ ជោគជ័យនេះមានការអបអរសាទរ និងទទួលយកពីកម្មករនិយោជិត និងភាគីនិយោជក សហជីព ដោយគ្រប់ភាគីទាំងអស់បានអះអាងថា ជាការដំឡើង បែបយុទ្ធសាស្ត្រដោយរក្សាឱកាសការងារដែលមានស្រាប់ និងទាក់ទាញវិនិយោគថ្មីបន្ថែម។

ដោយឡែកកិច្ចការសំខាន់និងលេចធ្លោចំនួនពីរទៀតនោះគឺការដាក់ឱ្យអនុវត្តជាផ្លូវការនូវការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ និងកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះកម្មវិធីបណ្តុះបណ្តាលមានអ្នកចុះឈ្មោះចូលរៀនប្រមាណជិត២ម៉ឺននាក់ ដោយឡែក ប.ស.ស មានក្រុមគោលដៅចំនួន១០២ ៦០៤នាក់ បានចុះបញ្ជី និងបានទៅប្រើប្រាស់សេវាចំនួន ចំនួន ៤៦ ៩១២ដង។

ការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិទាំងពីរទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់អ្នកវិភាគសង្គម ជំនាញសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋាន តារាចម្រៀង តារាតម្តែង សិល្បករ សិល្បការិនី និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ។ បើទោះបីកម្មវិធីថ្នាក់ជាតិទាំងពីរនេះកំពុងតែតំណើរការការងាររបស់ខ្លួនយ៉ាងណាក៏ដោយ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាមអនុសាសន៍របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម រួមទាំងប្រធានសមាគមនិយោជកសរុបចំនួន ១៨ បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលក៏ទទួលបានពានរង្វាន់ «កិច្ចសហការប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែក TVET » ពីវិទ្យាស្ថាន ITE ដ៏ល្បីរបស់សង្ហបុរី ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឡើងទទួលពានរង្វាន់នេះដោយផ្ទាល់ពីលោក ហឺង ឈាំងនី (Heng Chiang Gnee) នាយកវិទ្យាស្ថាន ITE។

ក្រសួងការងារដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានការរៀបចំជំនួបរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយបងប្អូនកម្មករនិយោជិតចំនួនបានចំនួន១០លើកផ្សេងៗគ្នា ដែលមានកម្មករ កម្មការិនីរ៉ាប់ម៉ឺននាក់បានចូលរួម ក្នុងនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់បងប្អូនដែលជាកម្មការិនីមានផ្ទៃពោះ និងសម្រាលកូនអំឡុងចូលរួមកម្មវិធីសំណេះសំណាលនេះផងដែរ ។ ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងការងារ បានបង្ហាញពីវឌ្ឍនភាពលើវិស័យការងារ បេឡាជាតិរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈដែលសម្តេចនាយករដ្ឋមន្ត្រីបានណែនាំ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបពិភាក្សាការងារជាមួយភាគីបរទេស និងភាគីពាក់ព័ន្ធក្នុងប្រទេស ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងនោះដែរជំនួបពិភាក្សាការងារជាមួយភាគីបរទេសចំនួន ៤០ លើក ជាមួយ អង្គទូតប្រចាំកម្ពុជា អង្គការអន្តរជាតិ អ្នកវិនិយោគគិនបរទេស ដោយពិភាក្សាអំពី ចក្ខុវិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះក៏មានដែរ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពលករទេសន្តប្រវេសន៍។

ដោយឡែក ជំនួបពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសចំនួន ៥៧ លើក ជាមួយសមាគមនិយោជក សហជីព កម្មករនិយោជិត និងអង្គការសមាគមផ្សេងៗដោយពិភាក្សាលើការលើកកម្ពស់ទំនាក់ទាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង និងកិច្ចសហប្រតិបត្តិការដើម្បីវឌ្ឍនភាពវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនឹងជំនួបខាងលើ ឯកឧត្តមហេង សួរ ក៏បានជួបពិភាក្សាការងារជាមួយតំណាងសហជីពកម្រិតសភា និងសហព័ន្ធជាង២០០ដើម្បីស្វែងយល់ពីចក្ខុវិស័យរួមរបស់ក្រសួងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះក្នុងគោលបំណងលើកកម្ពស់ជីវភាពកម្មករនិយោជិតដែលជាការគិតគូរនិយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។

ដោយឡែកឯកឧត្តមក៏បាន ចុះទទួលទានអាហារជាមួយកម្មករនៅតាមរោងចក្រ និងការចុះសួរសុខទុក្ខបងប្អូនកម្មករនៅតាមផ្ទះជួលក្រោយម៉ោងសម្រាកការងារនៅតំបន់វេងស្រេង និងឬស្សីកែវជាដើម។ ក្នុងនោះឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារធ្លាប់បានរំលេចពីការផ្តាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលណែនាំឱ្យមន្ត្រីទាំងអស់ត្រូវមានជើងជាប់ដីចុះជួបកម្មករនិយោជិតដើម្បីស្វែងយល់ពីសុខទុក្ខនិងតម្រូវការដែលរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយ។ ការចុះដល់មូលដ្ឋាននេះ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយការទទួលបានការតែងតាំងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ជាយន្តការក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការរបស់ក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ក្នុងរយៈពេល៤ខែក៏បានផ្តោតលើការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងដែលផ្តោតលើកិច្ចការងាររដ្ឋបាល លិខិតបទដ្ឋានគតិយុត្តិ និងរបៀបនិយាយជាសាធារណៈ រួមទាំងការសិក្សាជំនាញទន់(Soft Skill)ផងដែរ។ លើសពីនេះទៅទៀតឯកឧត្តមក៏បានចូលរួមបិទវគ្គវិក្រឹត ការលើគ្រូឧទេស្ទដែលត្រូវបានជ្រើសរើសជាគ្រូបង្រៀន វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផងដែរ ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បាននៅព្រឹកថ្ងៃទី១០ វិច្ឆិកា បានបើកជាផ្លូវការពិពណ៍ការងារ និងផលិតភាពជាតិដោយមាន ក្រុមហ៊ុន សហគ្រាស និងស្ថាប័នធំៗចំនួន១៥០ ផ្តល់ឱកាសការងារជាង ២ម៉ឺន កន្លែង នៅអាគារពិព័រណ៍កោះពេជ្រ ផងដែរ ។ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា(TAFTAC) អង្គការអន្តរជាតិខាងការងារ(ILO), ភីផលអីននិត(People in Need Cambodia) និងស្វីសខនថាក់។

ដោយឡែកក្នុងស្មារតីពង្រឹងសាមគ្គីភាព និងជាតិនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំឱ្យមានការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារៀងរាល់២ថ្ងៃក្នុងមួយសប្តាហ៍ពោលគឺនៅព្រឹកថ្ងៃចន្ទ និងល្ងាចថ្ងៃសុក្រ ផងដែរ ។ ជាពិសេសនោះក្រោមកិច្ចសហការពីក្រុមការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតខ្មែរប្រចាំសាធារណៈកូរ៉េ ជប៉ុន និងថៃ បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ជាមួយប្អូនពលករនៅទីនោះតាមប្រពៃណី។ ពិសេស ក្រៅពីការប្រារព្ឋពិធី កាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក៏មានការរៀបចំកម្មវិធីអាហារសាមគ្គីរួមគ្នាក្នុងនាមជាបងប្អូនខ្មែរផងដែរ។

ការរៀបចំកម្មវិធីទាំងនេះបញ្ជាក់អោយឃើញពីការសាមគ្គីគ្នា ស្រលាញ់គ្នា សហការគ្នា របស់បងប្អូនពលករខ្មែរប្រចាំសាធារណៈកូរ៉េ ក្នុងនាមជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាពិសេស បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតព្រះរាជាណាចក្រកម្ពុជាចំពោះបងប្អូនពលករខ្មែរដែលកំពុងបម្រើការងារនៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក