ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកឧត្តម ហេង សួរ៖ ការធ្វើទេសន្តប្រវេសន៍គឺជាជម្រើសទី២ ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱ្យប្រជាជនរបស់ខ្លួនជ្រើសរើស

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តប្រវេសករ ឆ្នាំ២០២៣ ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាការងារនៅក្រៅប្រទេសតែងតែជាជម្រើសទីពីររបស់រាជរដ្ឋាភិបាល សម្រាប់ប្រជាពលរដ្ឋជាពិសេសយុវជនដែលស្វែងរកការងារធ្វើ។ ហើយរាជរដ្ឋាភិបាលនៅតែបន្តកាតព្វកិច្ចក្នុងការបង្កើតការងារនៅក្នុងប្រទេសឱ្យបានច្រើន ប៉ុន្តែក៏ផ្តល់នូវជម្រើសឱ្យប្រជាពលរដ្ឋអាចមានឱកាសទៅធ្វើការនៅក្រៅប្រទេសផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា៖ "ទេសន្តប្រវេសន៍ជាចរន្តមួយដែលមិនអាចទប់ស្កាត់បាន ហើយតែងតែផ្តល់នូវផលប្រយោជន៍ពីគ្នាទៅវិញទៅមក ទាំងប្រទេសទទួលពលករ ប្រទេសបញ្ជូនពលករ និយោជកនៃប្រទេសទទួលពលករ ក្រុមគ្រួសាររបស់ពលករ និងពលករខ្លួនឯង។ បើប្រទេសទាំងនោះមានយន្តការ និងក្របខណ្ឌគតិយុត្តិ ដើម្បីគ្របគ្រងនៃការធ្វើទេសន្តប្រវេសន៍ការងារបានល្អ នោះភាគីទាំងអស់នឹងមានការសប្បាយចិត្ត និងកាន់តែរឹតចំណងមិត្តភាពរវាងប្រទេស និងប្រទេសថែមទៀត។"

ដោយឡែក ក្រៅតែពីការផ្តល់ជូនឱកាសការងារនៅក្រៅប្រទេសដល់ប្រជាជនហើយនោះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីក៏បានបន្តបង្កើត និងអនុវត្តនូវយន្តការគាំពាជាបន្តបន្ទាប់ដើម្បីឆ្លើយតបនឹងកំណើន ក៏ដូចជាបញ្ហាប្រឈមដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាបានប្រឈមនៅក្រៅប្រទេសផងដែរ។

ជាការកត់សម្គាល់ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូននូវអនុព័ន្ធការងារភ្ជាប់នៅតាមប្រទេសនានា ដែលមានប្រជាជនកម្ពុជាបានកំពុងធ្វើការនៅទីនោះ នឹងកំពុងពិនិត្យលទ្ធភាពក្នុងការបន្តពង្រីកអនុព័ន្ធការងារបន្ថែមទៀតនៅតាមបណ្តាប្រទេសមួយចំនួនឱ្យស្របទៅនឹងកំណើនការធ្វើទេសន្តប្រវសេន៍របស់ប្រជាជនយើង។

ក្នុងនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបានកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងការបង្កើតមជ្ឈមណ្ឌលគាំពារ និងប្រឹក្សាយោបល់ដល់បងប្អូនពលករដើម្បីទទួលបានព័ត៌មាន។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏មានយន្តការដែលជួយគាំពាដល់បងប្អូនប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេសជាច្រើនទៀត។

គួបរំលឹកផងដែរថា ដោយយល់ឃើញថាការធ្វើទេសន្តប្រវេសន៍របស់បងប្អូនប្រជាជនខ្មែរទៅធ្វើការនៅបរទេសត្រូវឆ្ងាយស្រុក និងក្រុមគ្រួសារ រាជរដ្ឋាភិបាលតែងតែគិតគូរសហការជាមួយនិយោជកនៅតាមបណ្តាដែលទទួលយកប្រជាជនខ្មែរទៅធ្វើការ ក្នុងការរៀបចំនូវពិធីបុណ្យជាតិប្រពៃណីធំៗរបស់កម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីជាការផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាជនខ្មែរដែលធ្វើការនៅក្រៅប្រទេស។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក