ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លក្ខណៈវិនិច្ឆ័យចំនួន ៨ចំណុចនឹងត្រូវយកទៅអនុវត្តក្នុងការប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្តីអំពីការកំណត់លក្ខណៈវិនិច្ឆ័យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយក្នុងគោលបំណងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅក្នុងការបង្កើតវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារនៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៤ខាងមុខ។

កម្មវិធី «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»នឹងមានការប្រឡងប្រណាំងដើម្បីទទួលបានពានរង្វាន់ដែលត្រូវអនុវត្តជារៀងរាល់ឆ្នាំ ចំពោះសហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប និងសហគ្រាសផ្នែកផ្សេងៗទៀតដែលស្ម័គ្រចិត្តចូលរួម។ ក្នុងនោះក៏បានបញ្ជាក់ផងដែរថា ការវាយតម្លៃនៃកម្មវិធីនេះ នឹងរៀបចំឡើងដោយគណៈកម្មាការវាយតម្លៃដែលកំណត់ដោយរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងសេចក្តីប្រកាសនោះក៏បានបញ្ជាក់អំពីលក្ខណៈវិនិច្ឆ័យចំនួន ៨ចំណុចក្នុងការជ្រើសរើសជ័យលាភីក្នុងកម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលរួមមាន៖

១, មានលក្ខខណ្ឌការងារល្អ សំដៅដល់សហគ្រាស ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីអនុលោមភាពលក្ខខណ្ឌការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ។

២, មិនមានការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ។

៣, សហគ្រាសដែលមានយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងមានយន្តការកិច្ចសន្ទនាសង្គម។

៤, មានសុវត្ថិភាព និងសុខភាពការងារ សំដៅដល់សហគ្រាស ដែលមិនមានគ្រោះថ្នាក់ការងារ និងមានស្នាដៃក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងការងារ។

៥, មានអនុលោមភាពរបបសន្តិសុខសង្គម គឺចំពោះសហគ្រាសដែលអនុវត្តល្អនូវកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។

៦, មានគោលការណ៍ជំរុញការប្រើប្រាស់កម្មករនិយោជិតមានពិការភាពលើសពី ៣ភាគរយ នៃចំនួនកម្មករនិយោជិតសរុប។

៧, មានកម្មវិធីលើកកម្ពស់ផលិតភាពការងារ សំដៅដល់សហគ្រាស ដែលអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ និងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត។

៨, មានកម្មវិធីទទួលខុសត្រូវសង្គម សំដៅដល់សហគ្រាស ដែលចូលរួមគាំទ្រក្នុងការដំណើរការទារកដ្ឋាន និងមត្តេយ្យសហគមន៍ មានកម្មវិធីការងារបៃតង និងលើកទឹកចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំងចូលរួមការងារសង្គមផ្សេងៗ។

បន្ថែមពីនេះ សហគ្រាសដែលទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំង“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” នឹងទទួលបានរង្វាន់ជាការលើកទឹកចិត្តដូចជា ពានរង្វាន់ (មាន ៣កម្រិត) វិញ្ញាបនបត្រ និងការលើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំ ដល់ ៣ឆ្នាំស្របតាមកម្រិតពានរង្វាន់។

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងលើប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់មួយក្នុងចំណោមអនុសាសន៍ផ្សេងៗទៀតដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយកទៅអនុវត្ត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក