ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោស្វាគមន៍លោក ញឹម គឹមញ៉ុល ចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះអតីតគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ លោក ញឹម គឹមញ៉ុល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ការស្វាគមន៍នេះគឺបន្ទាប់ពីលោក ញឹម គឹមញ៉ុល បានសរសេរលិខិតសុំចុះចូលជាមួយបក្សប្រជាជននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងលិខិតសុំចុះចូលនោះលោក ញឹម គឹមញ៉ុល បានលើកឡើងថាដោយលោកបានមើលឃើញអំពីគោលនយោបាយ និងការដឹកនាំប្រទេសដ៏ត្រឹមត្រូវ របស់សម្តេចតេជោកន្លងមកបានកែប្រែមុខមាត់ថ្មី មានកេរ្តិ៍ឈ្មោះកម្ពុជាល្បីនៅក្នុងតំបន់ និងនៅលើពិភពលោក និងគុណបំណាច់របស់សម្តេចតេជោ ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងការស្វះស្វែងរកសន្តិភាព ដោយបានបញ្ចប់សង្គ្រាមស៊ីវិល បានជាស្ថាពរនៅកម្ពុជា ក្រោម គោលមាគ៌ានយោបាយឈ្នះឈ្នះ ដែលប្រជាជនកម្ពុជាគ្រប់រូបប្រាថ្នាចង់បាន និងត្រូវចងចាំទុកជាប្រវត្តិសាស្ត្រ។

លោកបន្ថែមថា៖ «ទន្ទឹមនឹងនេះគោលនយោបាយជាតិ ស្តីពីផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិថ្មីជាមួយនឹង កំណែទម្រង់ស៊ីជម្រៅយុវជនបន្តវេនជាឈាមថ្មី ក្នុងនោះមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យគួរជាទីមោទកភាពដែលបានធ្វើឲ្យសាធារណជនគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិក៏ដូចជារូបខ្ញុំបាទបានចូលរួមអបអរសាទរដោយក្ដីអំណរក្រៃលែង»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក