ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា គាំទ្រការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា»

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា គាំទ្រការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដោយថាជាការដឹងគុណសម្តេចតេជោ ហ៊ុន សែន និងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជាមកដល់សព្វថ្ងៃ។

លោករដ្ឋលេខាធិការបានលើកឡើងថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរឲ្យរលឹកដល់ទុក្ខវេទនារបស់ខ្មែរបណ្តាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិ និងបំផុសស្មារតីឲ្យស្រលាញ់នូវគុណតម្លៃនៃសន្តិភាពហើយត្រូវរួមគ្នាថែរក្សាសន្តិភាព ដោយមិនត្រូវឱ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត។

ការប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា» ជាការផ្ដើមគំនិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ។

គួរឲ្យដឹងផងដែរថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះជាខួបលើកទី២៥ឆ្នាំ នៃ «ទិវានយោបាយឈ្នះឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឲ្យរួចផុតពីភ្នក់ភ្លើងសង្គ្រាមស៊ីវិលទាំងស្រុងនាំឱ្យកម្ពុជាមានសុខសន្តិភាពដោយបរិបូរណ៍មកដល់បច្ខុប្បន្ន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក