លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ភាពតានតឹងកើនឡើង ស្របពេលអាមេរិកកែលម្អអាកាសយានដ្ឋានយោធាចាស់កណ្ដាលសមុទ្រប៉ាស៊ីហ្វិកឡើងវិញ

សហរដ្ឋអាមេរិក៖ នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក អាកាសយានដ្ឋានរបស់សហរដ្ឋអាមេរិកដែលគេបោះបង់ចោល និងដែលធ្លាប់ទីតាំងជាគន្លឹះដើម្បីប្រើប្រាស់ក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើប្រទេសជប៉ុន ហើយស្ទើរតែបាត់បង់ស្ថានភាពដើមទាំងស្រុងដោយព្រៃបានដុះជុំជិត ប៉ុន្តែពេលនេះកំពុងត្រូវបានគ្រោងកែលម្អឱ្យដំណើរការឡើងវិញដោយសហរដ្ឋអាមេរិកផ្ទាល់។ យ៉ាងណាមិញ ការរុករានទៅលើទីតាំងនេះដោយសហរដ្ឋអាមេរិកឡើងវិញ ត្រូវបានគេជឿថាមិនមែនក្នុងផែនការណាមួយក្នុងការប្រើប្រាស់ជាមួយប្រទេសជប៉ុនដដែលឡើយ។

ផ្ទុយទៅវិញ ការកែលម្អ និងព្យាយាមដំណើរការទីតាំងនេះឡើងវិញ ត្រូវបានគេមើលឃើញថាជាការទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងយ៉ាងរហ័សរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជំរុញឱ្យមានការស្ដារឡើងវិញនូវផ្លូវរត់សម្រាប់យន្តហោះដែលគេបោះបង់ចោលនៅលើផ្ទៃដីប្រមាណ ១០០គីឡូម៉ែត្រការ៉េ ស្ថិតនៅលើទឹកដីកោះ Tinian នៃកោះម៉ារីណាខាងជើង (Northern Mariana Islands) នៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាផ្នែកមួយនៃទឹកដីដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក។

អ្នកនាំពាក្យម្នាក់បានប្រាប់មកកាន់សារព័ត៌មានថា​ "ការស្តារឡើងវិញនូវអាកាសយានដ្ឋានសម័យសង្គ្រាមលោកលើកទី 2 បានផ្តល់ឱ្យកងកម្លាំងអាកាសប៉ាស៊ីហ្វិក (PACAF) នូវផ្លូវដែលអាចប្រតិបត្តិបានយ៉ាងឆាប់រហ័ស ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់"។ តាមរយៈការថ្លែងនេះក៏បានបញ្ជាក់ផងដែរថា ការស្តារឡើងវិញនៃអាកាសយានដ្ឋានចាស់ខាងលើ អាចពាក់ព័ន្ធទៅការបង្ការទុកស្ថានភាពបន្ទាន់ ដែលអនុញ្ញាតឱ្យ PACAF ពង្រឹងសមត្ថភាពប្រយុទ្ធ និងកែលម្អឥរិយាបថរារាំងពីបណ្ដាប្រទេសណាមួយ ដែលបង្កភាពងាយស្រួលក្នុងកិច្ចការរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូ។ យ៉ាងណាមិញ សេចក្ដីថ្លែងការណ៍នេះមិនបានលើកឡើងចំនូវគោលដៅទៅលើប្រទេសចិនឡើយ។ 

យ៉ាងណាមិញ ផែនការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទៅលើការពិពណ៌៌នាចំពោះទីតាំងនៅលើកោះ Tinian នេះកើតឡើងចំពេលមានការជំរុញផ្នែកយោធាយ៉ាងសម្បើមរបស់សហរដ្ឋអាមេរិកទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏ចំពេលដែលប្រទេសចិនបានសាងសង់មូលដ្ឋានថ្មីរបស់ខ្លួននៅក្នុងតំបន់ រួមទាំងនៅក្នុងដែនទឹកដែលមានជម្លោះផងដែរ។ បើតាមអ្វីដែលហៅថាជាផែនការយុទ្ធសាស្រ្តការពារជាតិអាមេរិកកាលពីឆ្នាំ២០២២ បានឱ្យដឹងថា "បញ្ហាប្រឈមដ៏ទូលំទូលាយ និងធ្ងន់ធ្ងរបំផុតចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកគឺ (សាធារណរដ្ឋប្រជាមានិតចិន) មានការប្រឹងប្រែងបង្ខិតបង្ខំ និងឈ្លានពានកាន់តែខ្លាំងឡើងក្នុងការ Update ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងប្រព័ន្ធអន្តរជាតិឱ្យសមនឹងផលប្រយោជន៍ និងចំណង់ចំណូលចិត្តនៃភាពផ្តាច់ការរបស់ខ្លួន"។ 

គួរបញ្ជាក់ថា អាកាសយានដ្ឋានយោធាចាស់នៅលើកោះ Tinian មានផ្លូវរត់របស់យន្តហោះយ៉ាងធំទូលាយ ដែលបច្ចុប្បន្នស្ថិតនៅក្រោមស្ថានភាពនៃព្រៃយ៉ាងទ្រុបទ្រុល ដែលឧត្តមសេនីយ៍អាមេរិកមួយរូបគឺលោក Kenneth Wilsbach បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងសម្អាតទីតាំងនេះឱ្យរួចរាល់មុនពេលរដូវក្ដៅឈានមកដល់។ ដោយឡែក បើតាមអ្នកនាំពាក្យអង្គភាពកងកម្លាំងអាកាសប៉ាស៊ីហ្វិកបានបញ្ជាក់ថា គម្រោងយោធាសម្រាប់ "ការអភិវឌ្ឍប្រេងឥន្ធនៈ និងអាកាសយានដ្ឋាន" នៅអាកាសយានដ្ឋានស៊ីវិលក្បែរនោះរបស់កោះ Tinian បាននិងកំពុងដំណើរការរួចហើយ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក