ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥណ្ឌូណេស៊ីនឹងដាក់ចេញពន្ធថ្មីលើបារីអេឡិចត្រូនិចចាប់ពីថ្ងៃខែមករាតទៅ

ឥណ្ឌូណេស៊ី៖ ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីបានបញ្ជាក់នៅថ្ងៃសៅរ៍ ទី៣០ ខែធ្នូនេះថា ប្រទេសឥណ្ឌូណេស៊ីនឹងដាក់បន្ថែមពន្ធថ្មីលើបារីអេឡិចត្រូនិចចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះតទៅ ក្នុងគោលបំណងបន្ថែមលើពន្ធលើទំនិញដើម្បីជួយទប់ស្កាត់ការជក់បារីអេឡិចត្រូនិច។ ប្រភពដដែលបានបន្តថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានកំណត់ពន្ធបន្ថែមចំនួន ១០ភាគរយនៃពន្ធអាករសម្រាប់បារីអេឡិចត្រូនិច។

ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិចរយៈពេលយូរត្រូវបានបង្ហាញថាប៉ះពាល់ដល់សុខភាពរបស់មនុស្ស ដូច្នេះការកំណត់ពន្ធបន្ថែមលើបារីអេឡិចត្រូនិចនេះក៏ចាំបាច់ផងដែរ ដើម្បីមានភាពសមស្របសម្រាប់កម្រិតពន្ធដែលត្រូវបានដាក់ចេញនៅលើបារីធម្មតា។ ការបន្ថែមពន្ធថ្មីនេះធ្វើឡើងបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីដែលមានអត្រាជក់បារីខ្ពស់បំផុតនៅលើពិភពលោកកាលពីឆ្នាំ២០១៨ បានដាក់ពន្ធ ៥៧ភាគរយលើពន្ធសម្រាប់បារីអេឡិចត្រូនិច ខណៈការអនុវត្តពន្ធលើបារីធម្មតាបានធ្វើឡើងជាយូរណាស់មកហើយ។ 

ក្រុមអ្នកផលិត និងអតិថិជនបារីអេឡិចត្រូនិច (PAVENAS) បានរិះគន់លើកង្វះការពិភាក្សា និងពេលវេលានៃការអនុវត្តពន្ធ ដោយពិចារណាថា ពន្ធគយសម្រាប់ផលិតផលនឹងកើនឡើងនៅឆ្នាំក្រោយ។ ក្រុម​នេះ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​អាច​នឹង​ពិចារណា​ទៅ​តុលាការ​ដើម្បី​ជំទាស់​នឹង​ការ​យក​ពន្ធ ប្រសិនបើ​រដ្ឋាភិបាល​បន្ត​អនុវត្ត​វា​នៅឆ្នាំក្រោយនេះតាមការគ្រោងទុក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក