ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មីស៊ីលរុស្សីវាយប្រហារលើអ៊ុយក្រែនជាថ្មី នាំឱ្យស្លាប់មនុស្ស៣០នាក់ និងរបួសជាង ១៦០នាក់

អ៊ុយក្រែន៖ រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏ធំលើអ៊ុយក្រែនសាជាថ្មីកាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ និងមនុស្សរងរបួសជាងមួយរយនាក់ផ្សេងទៀតនៅទូទាំងប្រទេស ក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាមដែលអូសបន្លាយពេលជិតពីរឆ្នាំកន្លងមកនេះ។ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា សាលារៀន មន្ទីរពេទ្យ សម្ភព កន្លែងទិញទំនិញ និងលំនៅដ្ឋានរបស់ពលរដ្ឋមួយចំនួនបានក្លាយជាគោលដៅរងគ្រោះដោយការវាយប្រហារតាមផ្លូវអាកាសនេះ។ 

ការវាយប្រហារនេះក៏ត្រូវបានគេសង្កេតឃើញថា កាំជ្រួចមីស៊ីលរបស់រុស្សីបានហោះឆ្លងដែនអាកាសរបស់ប៉ូឡូញផងដែរ ដែលនាំឱ្យមានការថ្កោលទោសជាអន្តរជាតិ និងការសន្យាថ្មីៗនៃការគាំទ្រយោធាដល់អ៊ុយក្រែន ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ីចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែងថា៖ "ថ្ងៃនេះរុស្ស៊ីបានវាយប្រហារពួកយើងស្ទើរតែគ្រប់អ្វីៗទាំងអស់ដែលពួកគេមានក្នុងឃ្លាំងសព្វាវុធរបស់ខ្លួន"។ 

យោធាអ៊ុយក្រែនបានប៉ាន់ស្មានថា រុស្ស៊ីបានវាយប្រហារដោយការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកចំនួន ១៥៨គ្រឿងមកលើអ៊ុយក្រែន ហើយក្នុងនោះមីស៊ីល និងយន្តហោះគ្មានមនុស្សបើកចំនួន ១១៤គ្រឿងត្រូវបានបំផ្លាញទាំងស្រុង។ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yuriy Ignat បានប្រាប់មកកាន់សារព័ត៌មានថា នេះគឺជា "ចំនួនកំណត់ត្រា" នៃមីស៊ីល និង "ការវាយប្រហារដោយមីស៊ីលដ៏ធំបំផុត" នៃសង្គ្រាមរវាងប្រទេសទាំងពីរ ដោយមិនរាប់បញ្ចូលការវាយប្រហារថ្ងៃដំបូងដោយការទម្លាក់គ្រាប់បែករាប់មិនអស់នោះឡើយ។

រុស្ស៊ីបានព្យាយាមវាយប្រហារ និងគ្រប់គ្រងលើដែនអាកាសរបស់អ៊ុយក្រែនទាំងស្រុងនៅតាមបណ្ដាទីក្រុងធំៗមួយចំនួន ដោយបានបាញ់បង្ហោះយន្តហោះប្រយុទ្ធគ្មានមនុស្សបើកម៉ូដែល Shaded អមដោយមីស៊ីលជាច្រើនប្រភេទដែលបាញ់ចេញពីយន្តហោះ និងពីទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។ ថ្លែងតាមរយៈបណ្ដាញសង្គម Telegram រដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន លោក Igor Klymenko បញ្ជាក់ថា៖ "“គិតត្រឹមពេលនេះ មនុស្ស ៣០ នាក់ត្រូវបានសម្លាប់ និងជាង ១៦០ នាក់បានរងរបួសជាលទ្ធផលនៃការវាយប្រហារដ៏ធំរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែនទាំងព្រឹកព្រលឹម"។ 

ដោយឡែក កងទ័ពរុស្សីនិយាយថា ខ្លួនបានធ្វើការវាយប្រហារជាក្រុមចំនួន ៥០ដង និងការវាយប្រហារទ្រង់ទ្រាយធំមួយលើមូលដ្ឋានយោធាក្នុងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន ដោយបន្ថែមថាគោលដៅទាំងអស់សុទ្ធតែប៉ះពាល់ដោយការវាយប្រហារនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក