ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្របខណ្ឌមន្រ្តីរាជការឆ្នាំ២០២២ ត្រូវបានប្រកាសផ្អាក

ភ្នំពេញ៖ ការប្រលងជ្រើសរើសក្របខណ្ឌមន្រ្តីរាជការថ្មីនៅគ្រប់ក្រសួងស្ថាប័នរដ្ឋ រួមទាំងក្របខណ្ឌគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ២០២២ ត្រូវបានផ្អាកក្រោយពីទទួលបានការឯកភាពពីនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូនព័ន្ធ មុន្នីរ័ត្ន បានចេញលិខិតមួយច្បាប់ទៅរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា នៅថ្ងៃទី១៨ ខែសីហានេះ ដោយបានបញ្ជាក់ពីមូលហេតុនៃការផ្អាកការប្រលងជ្រើសរើសក្របខណ្ឌមន្រ្តីរាជការថ្មីសម្រាប់ឆ្នាំ២០២២ខាងមុខនោះថា “ក្នុងបរិការណ៍នៃការអូសបន្ទាយនៃវិបត្តិដ៏ពីកូដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងតាមចំណារឯកភាពដ៍ខ្ពង់ខ្ពស់ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លើលិខិតលេខ៥៧៨៧ សហវអ៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្អាកការជ្រើសរើសក្របខ័ណ្ឌមន្ត្រីថ្មីរបស់គ្រប់ក្រសួង-ស្ថាប័ន រួមទាំងគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិលើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ ២០២២ ខាងមុខ”។

គួរបញ្ជាក់ផងដែរថាសម្រាប់ឆ្នាំ២០២១នេះ មានការប្រកាសជ្រើសរើសមន្រ្តីរាជការ នៅតាមបណ្តាក្រសួង និងស្ថាប័នរដ្ឋជាច្រើន តែក៏ត្រូវបានប្រកាសលើក និងពន្យារពេលជាបន្តបន្ទាប់ដោយសារបញ្ហានៃវីរុសកូវីដ-១៩ ជាពិសេសដើម្បីកុំឱ្យមានការប្រមូលផ្តុំចំនួនមនុស្សច្រើន ដែលឆ្លើយតបតាមស្ថានការណ៍ជាក់ស្តែង និងតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក